Home
»
សង្គម និងជំនឿសាសនា
» ផ្អើលទៀតហើយ! ស្រឡាញ់លោកខ្លាំងពេក ទិញស្បែកជើង មាសទម្ងន់១គីឡូកន្លះប្រកេនស្ងាត់ៗ
ផ្អើលទៀតហើយ! ស្រឡាញ់លោកខ្លាំងពេក ទិញស្បែកជើង មាសទម្ងន់១គីឡូកន្លះប្រកេនស្ងាត់ៗ

មន្ត្រីក្រសួងធម្មការ និងសាសនាអះអាងថា ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ ហេង បានធ្វើស្បែកជើងមាសមួយគូ ទម្ងន់មួយគីឡូកន្លះដើម្បីប្រគេនដល់មន្ត្រីជាន់ខ្ពស់សង្ឃ។ ព្រះសង្ឃឯករាជ្យ និងពលរដ្ឋរិះគន់ថា ការផ្ដល់ស្បែកជើងមាសនេះ នេះជាទង្វើដែលមិនសមស្របតាមធម៌វិន័យព្រះពុទ្ធសាសនា និងមិនបានជួយលើកកម្ពស់វិស័យសាសនា និងសង្គមនោះទេ។
អ្នកស្រីឧកញ៉ា សៀង ចាន់ហេង ដែលគេស្គាល់ថាជាឧកញ៉ាដែលមានទ្រព្យធន និងធ្លាប់មានជម្លោះដីធ្លីកន្លងមកជាមួយប្រជាពលរដ្ឋផងដែរនោះ អះអាងថា ស្បែកជើងមាសមួយគូនេះ ធ្វើអំពីមាសទឹកដប់សុទ្ធ ហើយបាតស្បែកជើងផលិតនៅប្រទេសជប៉ុន។ ស្បែកជើងមួយគូនោះ ត្រូវបានប្រគេនដល់សម្ដេចព្រះឧត្តមបញ្ញា ដួង ផង់ ព្រះសង្ឃគណៈមហានិកាយ និងជាព្រះចៅអធិការ វត្តព្រែកប្រាំង ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ អ្នកស្រីបញ្ជាក់ថា ការប្រគេនស្បែកជើងមាសនេះ គឺចង់លើកតម្កើងដល់ឋានៈ និងងាររបស់សម្ដេច ដែលស័ក្ដិសមនឹងទទួលបាននូវស្បែកជើងមាស។ អ្នកស្រីបញ្ជាក់បន្ថែមទៀតថា វាស្រេចតែទឹកចិត្តនិងសទ្ធាជ្រះថ្លារបស់បុគ្គលម្នាក់ៗប៉ុណ្ណោះក្នុងការធ្វើអ្វីមួយប្រគេនដល់ព្រះសង្ឃ ហើយព្រះសង្ឃក៏មិនបានបញ្ជាថា
ឱ្យប្រគេនវត្ថុនេះ ឬវត្ថុនោះដែរ។ លោកស្រីបន្តថា «ចា!
ស្បែកជើងមាសហ្នឹង បើខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាអ្នកធ្វើ
ក៏អ្នកទាំងអស់គ្នាមិនជឿដែរ ព្រោះឃើញខ្ញុំថ្វាយបង្គំសម្ដេច។ តាមពិតស្បែកជើងហ្នឹងធ្វើអំពីមាសសុទ្ធ ទម្ងន់មួយគីឡូកន្លះ ហើយបាតវាមកពីប្រទេសជប៉ុន។ ហើយអ្នកដែលធ្វើស្បែកជើងថ្វាយព្រះសង្ឃរាជហ្នឹងគឺតំណាង គឺថាចង់រំលើកពីស្ដេច ពីសម្ដេច គឺថាស្រុកខ្មែរយើងឱ្យតែសម្ដេចគឺមានស្បែកជើងមាសពាក់អ៊ីចឹង។ សទ្ធាជ្រះថ្លានៃពុទ្ធបរិស័ទ បើសិនមានសទ្ធាទៅ អ្នកខ្លះគេទិញឡានប្រគេនលោកអ៊ីចឹងទៅ ខ្លះគេមានសទ្ធាគេទិញអីប្រគេនលោកអ៊ីចឹងទៅ ខ្លះគេមានសទ្ធាគេកសាងកុដិ មហាកុដិអីប្រគេនលោកអ៊ីចឹងទៅ
នេះវាតាមសទ្ធាចិត្ត បើថាឱ្យលោកកុម្ម៉ង់ ឬមួយក៏សម្ដេចសង្ឃ
ឬមួយព្រះសង្ឃដទៃទៀតថា នែត្រូវតែធ្វើស្បែកជើង
ត្រូវតែធ្វើកុដិប្រគេនអាត្មា អានេះវាអត់មានទេ សំខាន់លើសទ្ធាចិត្តនៃអ្នកមានសទ្ធា»។
ការប្រគេនស្បែកជើងមាសជូនព្រះសង្ឃដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជានេះ បានបណ្ដាលឱ្យមានប្រតិកម្មជាច្រើនពីសំណាក់ព្រះសង្ឃនិងពលរដ្ឋទូទៅ៕
0 comments:
Post a Comment