សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 12, 2019

លោកសម រង្សុីថាបុរសខ្លាំង ហ៊ុន សែននិងភរិយាមិនហ៊ានមកប្តឹង លោកនៅប្រទេសបារាំងទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​បាន​ប្រកាស​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី​១១ មិថុនា ថាបុរសខ្លាំង ហ៊ុន សែននិងភរិយាមិន ហ៊ានមកប្តឹង រូបលោកនៅប្រទេសបារាំងទេ។
លកសម រង្សុីក៏អះអាងថា យុទ្ធវិធី​មួយ​ដ៏​ល្អ​ប្រសើរ ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​ឱ្យ​បាន​ឆាប់​នៅ​កម្ពុជា គឺ​ធ្វើ​ឱ្យ​«លោក ហ៊ុន សែន ឆ្កួត»
លោក សម រង្ស៊ី បាន​បញ្ជាក់​ថា មាន​សំណុំរឿង​ជាច្រើន​ដែល​រង់ចាំ​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក នៅ​ចំពោះ​មុខ​តុលាការ​ប្រទេស​បារាំង ហើយ​លោក​ក៏​ចង់​ឱ្យ លោក ហ៊ុន សែន ហ៊ាន​មក​ប្តឹង​លោក​នៅ​ប្រទេស​បារាំងផងដែរ។


ការប្រកាស​របស់​លោក សម រង្ស៊ី បាន​ធ្វើ​ឡើង​ក្រោយពី​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ហ៊ុន សែន លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង លោក ឌី វិជ្ជា កូនប្រុស​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​លោក ហុក ឡងឌី មាន​គម្រោង​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​ក្រោយ ពី​បាន​ចោទប្រកាន់​ជា​សាធារណៈ​ថា​លោក ហ៊ុន សែន រៀបចំ​ផែនការ​សម្លាប់​ឪពុក​លោក។
លោក ឌី វិជ្ជា ថា លោក​កំពុង​ឱ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់ ដើម្បី​ប្ដឹង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង តែ​មិន​បញ្ជាក់​ថា នឹង​ប្ដឹង​ទៅ​តុលាការ​នៅ​កម្ពុជា ឬ​ប្ដឹង​ទៅ​តុលាការ​ប្រទេស​បារាំង ដូច លោក ហ៊ុន សែន និង លោក ស ខេង ទេ។ លោក ឌី វិជ្ជា អះអាង​ថា លោក សម រង្ស៊ី មាន​ចេតនា​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ញុះញង់ ដើម្បី​ធ្វើ​ឱ្យ​មតិ​ជាតិ និង​អន្តរជាតិ ភ័ន្តច្រឡំ នឹង​ការ​ស្លាប់​របស់​ឪពុក​លោក កាលពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។
លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់ លោក ហុក ឡង់ឌី តាម រយៈ​ការ​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅ​ពេល​កំពុង​ហោះហើរ​លើ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។
លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា មូលហេតុ ដែល​លោក ហ៊ុន សែន សម្រេច​ចិត្ត​សម្លាប់ លោក ហុក ឡង់ឌី ដោយសារ លោក ហុក ឡង់ឌី បាន​ដឹង​រឿង​អាក្រក់​របស់ លោក ហ៊ុន សែន ច្រើន​ពេក។ ជាពិសេស លោក ហុក ឡង់ឌី ត្រៀម​លាត​ត្រដាង រាល់​បទបញ្ជា ដែល លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សម្លាប់ មេ​សហជីព លោក ជា វិជ្ជា ក្នុង​ឆ្នាំ​២០០៤។
ទាក់ទងនឹងករណីចោទប្រកាន់នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែនបានបដិសេធទាំងស្រុងរួចហើយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger