សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 16, 2019

រដ្ឋបាលខេត្តមណ្ឌលគិរី ចេញមុខការពារលោក ស្វាយ សំអ៊ាង ដែលពាក់ព័ន្ធការ លក់ភ្នំដោះក្រមុំ និងកាប់បំផ្លាញព្រៃឈើ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អ្នកនាំពាក្យនៃរដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានចេញធ្វើការបំភ្លឺមួយ បន្ទាប់ពី ម្ចាស់ Facebook ឈ្មោះ «ស្លេកស្លាប់ស្លេកស្លាប់អ្នកប្រយុទ្ធ» បានធ្វើការ Live ផ្ទាល់លើ ហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់វាយប្រហារយ៉ាងខ្លាំងមកលើ អភិបាលខេត្តនេះគឺលោក ស្វាយ សំអ៊ាង ថា «ក្បត់ជាតិ ពុករលួយ ដោយបានលក់ភ្នំដោះក្រមុំ លក់សួនច្បារឲ្យឧកញ៉ាទ្រី ភាព លក់សមុទ្រឈើ និងចំការស្រល់ជាព្រះរាជទ្រព្យព្រះមហាក្សត្រ»។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់ខ្លួន ឧកញ៉ា សឹង សំអុលនិងបក្ខពួក៣នាក់ ទៀតដែលឃុបឃិតគ្នាកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តនេះ យ៉ាងមហន្តរាយហើយការ ប្រព្រឹត្តបទឧក្រិដ្ឋព្រៃឈើនេះដំណើរការ បានយ៉ាងរលូនក៏ដោយសារ ការបើកដៃពីសំណាក់អភិបាលខេត្តរូបនេះដែរ។ ដូច្នេះអាជ្ញាធរ ហ៊ុន សែនត្រូវតែបើកការស៊ើប អង្កេត លើលោក ស្វាយ សំអ៊ាងជាបន្ទាន់ ខណះឧកញ៉ា គង់ ក្រឹង ដែលជាមេឈ្មួញកាប់ប៉ផ្លាញ ព្រៃឈើដ៏ធំប្រចាំស្រុកស្នួល ខេត្តក្រចេះកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់នៅឡើយ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger