លោក គុណ ញឹមក៏បញ្ជាក់ថា
ការស៊ើបអង្កេតស្រាវជ្រាវបាននឹងកំពុងបន្ត ដោយលទ្ធផលច្បាស់ ការនឹងបង្ហាញ
នៅសប្តាហ៍ក្រោយទៀត។ ទន្ទឹមនឹងនេះ លោក ក៏ឲ្យដឹងដែរថាក្រុមហ៊ុនចិននេះ បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្មកម្ពុជាដែលមានជនជាតិខ្មែរឈរឈ្មោះជាតំណាងផង
ដែរ។
លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពាក់កណ្តាល សប្តាហ៍ក្រោយ យើងនឹងហៅ ខាងក្រុមហ៊ុនសួរនាំអំពីបញ្ហានេះ
ទាំងជនជាតិខ្មែរ និងជនជាតិចិន ប្រសិនបើរកឃើញថាជនជាតិ ចិនមាន ភាគហ៊ុនដែរនោះ យើងនឹងចាត់វិធានការតាមនីតិវិធី»។
លោកបានបន្តថា «កុងតឺន័រទាំង៨៣នេះ បាននាំចូលពីប្រទេសចិន។
ដូច្នេះយើងត្រូវការពេល វេលាស្រាវជ្រាវលើរឿងនេះ ឲ្យបានលម្អិត»៕




0 comments:
Post a Comment