សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, July 12, 2019

កម្លាំងអាវុធហត្ថចាប់រថយន្ដដឹកឈើ ២គ្រឿងទៀតនៅស្រុក ស្នួល ខេត្តក្រចេះដែលជាទឹកដី របស់មេឈ្មួញគង់ ក្រឹង!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅរសៀលថ្ងៃ ទី១២ ខែកក្កដា ឆ្នាំ២០១៩ នេះ ដឹកនាំកម្លាំងអាវុធហត្ថបង្ក្រាប និងដុតបំផ្លាញចោលរថយន្ដ បាកុង សម្រាប់ស្ទូចឈើចំនួន ២គ្រឿង ដែលក្រុមឈ្មួញលាក់ទុក ក្នុងចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅភូមិជ្រោះជ្រៅពោធិសាល ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលជាទឹកដី របស់ មេឈ្មួញឈ្មោះ គង់ ក្រឹង។
លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តក្រចេះ ​អាវុធហត្ថស្នាក់ការសន្តិសុខ ៧០៧ កម្លាំងអាវុធហត្ថស្រុកស្នួល និងអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែកក្ដដា បានរុករកប្រទះឃើញរថយន្ដបាកុង សម្រាប់ស្ទួចឈើចំនួន ២គ្រឿង របស់ក្រុមឈ្មួញ ដែលលាក់ទុក ក្នុងចំការ ស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅភូមិជ្រោះជ្រៅ ពោធិសាល ឃុំក្រញ៉ូង សែនជ័យ តែឥឡូវនេះ ត្រូវបានដុតបំផ្លាញចោលចប់សព្វគ្រប់ហើយ។
កាលពីម្សិលមិញ រថយន្តដឹកឈើ២គ្រឿងដែលដឹកឈើ ក៏ត្រូវបានបង្ក្រាប និងដុតបំផ្លាញចោល ផងដែរ ក្រោយពីកម្លាំងអាវុធហត្ថក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ ចុះបង្ក្រាបនៅខេត្តមណ្ឌលគិរី ដែលបានចាប់ខ្លួនឧកញ៉ា សឹង សំអុលនិងបក្ខពួក៣ នាក់ទៀត៕






0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger