សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, July 27, 2019

មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរីត្រូវ បានតុលាការចេញដីកាបង្គាប់ឲ្យ ចូលខ្លួនបំភ្លឺពាក់ព័ន្ធបទ ល្មើសព្រៃឈើ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(មណ្ឌលគិរី)៖ លោក ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកា បង្គាប់ឲ្យ លោក សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកែវសីមា ខេត្តមណ្ឌលគិរី ចូលខ្លួន បំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដើម្បីសាកសួរ ពាក់ព័ន្ធបទ «ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ» ដែលប្រព្រឹត្ត នៅភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។
ដីការបស់តុលាការបញ្ជាក់ថា ក្នុងករណីលោក សាក់ សារុន មិនព្រមចូលមកបង្ហាញខ្លួន តាមការ កំណត់ខាងលើទេ តុលាការនឹង ចេញដីកាបង្គាប់ឲ្យនាំខ្លួន។
សូមបញ្ជាក់ថា លោក សាក់ សារុន ត្រូវបានគេដឹងថា ជាប្អូនប្រុសបង្កើតលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង អតីតមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នជាមេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីតុលាការកំពូល ឲ្យដឹងថាស្ថាប័នតុលាការទាំង៣ថ្នាក់ នៃប្រទេសកម្ពុជាកំពុង សហការគ្នាកោះហៅមន្ត្រីកងរាជអាវុធតាមលំដាប់លំដោយមកសាកសួរ ហើយកាសែតជាតិខ្មែរ មិនទាន់មានព័ត៌មានច្បាស់ការថាតុលាការនឹងកោះហៅ លោក សៅ សុខា មេប៉េអឹមលើផ្ទៃ ប្រទេសដែរឬទេ៕ 




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger