មន្ដ្រីទាំង ៥នាក់ ដែលត្រូវបានអាវុធហត្ថហៅទៅសួរនាំនោះ
ត្រូវបានគេអះអាងថា មានការជាប់ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ដែលកម្លាំងថ្នាក់ជាតិកំពុងចេញប្រតិបត្តិការបង្ក្រាប
និងចាប់ខ្លួន ឈ្មួញឈើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន
ក្នុងស្រុកនៅខេត្ដមណ្ឌលគិរី បានឲ្យដឹងថា មន្ដ្រី ទាំង៥នាក់នោះ
ស្ថិតនៅក្នុងមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន រួមមាន៖
*ទី១៖ លោក សុខ ឃាង
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
*ទី២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន
*ទី៣៖ លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ
*ទី២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន
*ទី៣៖ លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ
*ទី៤៖ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក
ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក
*ទី៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយក ដែនជម្រកសត្វព្រៃភ្នំព្រិច។
*ទី៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយក ដែនជម្រកសត្វព្រៃភ្នំព្រិច។
សូមបញ្ជាក់ថា
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់
និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន
បានចេញប្រតិបត្តិការ យ៉ាងក្ដៅគគុក ចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ
នៅក្នុងទឹកដីខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ព្រមទាំងកម្ទេចវត្ថុតាងជារថយន្ដ
និងដក ហូតរថយន្ដដឹកឈើខុសច្បាប់ជាច្រើនគ្រឿងផងដែរ៕



0 comments:
Post a Comment