តាមលិខិត ដែលចេញដោយ ឧត្តមសេនីយ៍ឯក ហុង
វីណុល កាលពីថ្ងៃទី០២ ខែសីហា ហើយ ដែលទើបធ្លាយមកដល់ដៃអ្នកកាសែត នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ
បានបង្ហាញថា ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល
ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់
និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងដែរ។
ការកោះហៅ ឧកញ៉ា គង់ គ្រឹង
ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរ បស់គណៈកម្មការជាតិដើម្បីទប់ស្កាត់
និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរ ការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ
ច្បាស់លាស់ត្រឹមត្រូវ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់
និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើង កាល ពីថ្ងៃទី០៩ ខែធ្នូ
ឆ្នាំ២០១៦ ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាបបទល្មើស ព្រៃឈើនៅកម្ពុជា។
កាលដើមខែកក្កដា ឆ្នាំ២០១៩នេះ
គណៈកម្មការជាតិនេះ បានបើកប្រតិបត្តិការក្តៅក្នុងការបង្ក្រាប បទល្មើសព្រៃឈើនៅខេត្តភាគឦសានប្រទេស។
ក្នុងនោះឧកញ៉ា ស៉ឹង សំអុល មេឈ្មួញឈើល្បី ឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត
ត្រូវបានឃាត់ខ្លួន និងត្រូវបាន តុលាការចោទប្រកាន់ដាក់ពន្ធនាគារផងដែរ។ តែចំពោះឧកញ៉ា
គង់ ក្រឹងមិនទាន់ដឹងពីវាសនា នៅឡេីយទេ
ខណះបុគ្គលនេះក៏មេឈ្មួញបំផ្លាញព្រៃឈេីដ៏មហន្តរាយនៅបណ្តាខេត្តភាគឦសាន ប្រទេសកម្ពុជាផងដែរ៕








0 comments:
Post a Comment