សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, August 30, 2019

បុរសខ្លាំង ហ៊ុន សែន យល់ព្រមភ្នាល់ជាមួយ លោកសម រង្ស៉ី ដោយ «សុខចិត្តចុះចេញពីតំណែង» បើសិន សម រង្ស៉ី ចូលមកម្ពុជា ហើយចាប់ខ្លួនមិនបាននោះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ ឆ្លើយតបនឹងការប្រកាសរបស់លោកសម រង្ស៉ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលបានបបួល បុរសខ្លាំងហ៊ុន សែន ភ្នាល់ថា «បើសិន សម រង្ស៉ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះ លោក យល់ ព្រមចុះចេញពីតំណែងដែរឬទេ» ?
ឥឡូវនេះ នៅព្រឹកថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៩នេះ បុរសខ្លាំង ហ៊ុន ​សែន បានប្រកាស តាមរយះ អង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងការបបួលរបស់លោក សម រង្ស៉ី។​ បុរសខ្លាំងហ៊ុន សែនបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៉ី ប្រសិន បើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈ ពេល ២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវ បញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើត ឡើង។ ផ្ទុយទៅវិញប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវ បញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិន ហ៊ានចំពោះការភ្នាល់នេះ?
បុរសខ្លាំងលើកឡើងចំណុចមួយទៀតលើការស្បថ ប្រសិនបើអ្នកណាម្នាក់មិនគោរពលើការសន្យា នៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុម គ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំសូមប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់ និងសូមឲ្យ Fresh News ធ្វើជាអ្នកផ្សព្វផ្សាយលើការ ភ្នាល់នេះ»។

លោកបន្តថាការយល់ព្រមទទួលភ្នាល់ជាមួយលោក សម រង្ស៉ី នៅពេលនេះធ្វើឡើងបន្ទាប់ពី មេបក្សប្រឆាំងរូបនេះ បានសរសេរបង្ហោះតាម Facebook និងគេហទំព័ររបស់ខ្លួន ជាមួយខ្លឹម សារថា៖ «បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ០៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រម ចុះចេញពីតំណែង ភ្លាមមួយរំពេចទេ នៅ ពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខ នេះ?»។

នៅព្រឹកថ្ងៃ សុក្រនេះ លោក សម រវ្សុីដែលកំពុងស្ថិតនៅក្រៅប្រទេសមិនទាន់ឆ្លើយតបនឹងការ យល់ព្រមភ្នាល់របស់បុរសខ្លាំង ហ៊ុន សែននៅឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger