ច្បាប់ដូចឧកញ៉ា សឹង សំអុល មេឈ្មួញឈើម្នាក់ទៀតកំពុងជាប់ឃុំ នៅពន្ធនាគារខេត្តមណ្ឌលគិរី នោះទេ។
នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់
និងបង្ក្រាប បទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា
គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទ ល្មើស ព្រៃឈើ
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។
តែមិនទាន់មានចំណាត់ការអ្វីឡើយចំពោះបុគ្គល
មេឈ្មួញឈើដ៏ល្បីរូបនេះនៅឡើយទេ គិតត្រឹម រសៀលថ្ងៃនេះ ឧកញ៉ា គង់ ក្រឹង ត្រូវបានក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់
និងបង្ក្រាប បទល្មើសធនធានធម្មជាតិ កំពុងបន្តការសួរនាំនៅឡើយ។
ថ្លែងប្រាប់អ្នកកាសែតនៅរសៀលថ្ងៃនេះ
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកង រាជអាវុធហត្ថលើផ្ទៃប្រទេស
និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ
របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាន លោក
ផ្កាយ៤ សៅ សុខាជាប្រធាននោះបានបញ្ជាក់ថា «ក្រុមការងាររបស់យើង មិនទាន់ចប់ការ សួរនាំនៅឡើយទេ ដោយកោះហៅសួរនាំតាំងពីម៉ោង
៩ព្រឹកមិញ»។
យ៉ាងណាក៏ដោយនោះ បើតាមលោកឧត្តមសេនីយ៍ឯក
ហុង វិណុល ការសម្រេចយ៉ាងណានោះ រង់ចាំការសួរនាំចប់សិន។
សូមបញ្ជាក់ថា ឧកញ៉ា គង់ គ្រឹង
មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជា ម្ចាស់រោងសិប្បកម្ម
ម៉ាត់ ណាស៊ាត និងជាមេក្លោងនៃការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ប្រចាំ ខេត្តក្រចេះ ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់
និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងដែរ។
ការកោះហៅ ឧកញ៉ា គង់ គ្រឹង
ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់
និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរ ការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ
ច្បាស់លាស់ត្រឹមត្រូវ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់
និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើងកាល ពីថ្ងៃទី០៩ ខែធ្នូ
ឆ្នាំ២០១៦ ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាប បទល្មើសព្រៃឈើនៅកម្ពុជា។
ជាលទ្ធផល លោក សៅ សុខានិងក្រុមការងារបានចាប់ខ្លួន
ឧកញ៉ា សឹង សំអុល ដែលជាឈ្មួញ ឈើម្នាក់នៅខេត្តមណ្ឌលគិរីនោះ ដាក់ពន្ធនាគារខេត្ត
តែចំពោះឧកញ៉ា គង់ ក្រឹងវិញ យើងមិន ទាន់ដឹងថា លោក សៅ សុខាហ៊ានអនុវត្តច្បាប់ដូចអនុវត្តចំពោះឧកញ៉ា
សឹង សំអុលដែរឬទេ?៕



0 comments:
Post a Comment