សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 25, 2020

លោក ហ៊ុន សែនមិនត្រូវឃុបឃិតជាមួយលោក ម៉ូវ ចរិយា លោក សុង ឡេង និង លោក ហៀង ប៉ូរ៉ាន់កំពុងប្រព្រឹត្តអំពើពុករលួយ នៅនិយតករទូរគមនាគមន៏កម្ពុជា!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនរហូតមកដល់ថ្ងៃនេះនៅតែ មិនទាន់មានប្រតិកម្មចំពោះលោក ម៉ូវ ចរិយា លោក សុង ឡេង និង លោក ហៀង ប៉ូរ៉ាន់ ដែលកំពុងប្រព្រឹត្តអំពើពុករលួយកាន់តែធ្ងន់ធ្ងរ នៅនិយតករទូរគមនាគមន៏ កម្ពុជាហើយលោក ហ៊ុន សែនមិនត្រូវឃុបឃិតជាមួយបុគ្គលពុក រលួយនិងបក្ខពួកនិយមទាំង៣នាក់នេះដែលកំពុងប្រព្រឹត្តអំពើពុករលួយនៅនិយតករទូរគមនាគមន៏
កម្ពុជា ដែលជាស្ថាប័នរដ្ឋនោះទេ។

យោងតាមមន្ត្រីតូចតាយនៃក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ឲ្យដឹងថាថ្មីឺៗនេះលោក ម៉ូវ ចរិយា លោក សុង ឡេង និង លោក ហៀង ប៉ូរ៉ាន់ បានរត់រកកូនប្រសារ របស់លោក ហ៊ុន សែន គឺលោក សុុខ ពុទ្ធិវុធ ជារដ្ឋលេខាធិការ ក្រសួងនេះ ឲ្យជួយការពារ អំពើពុករលួយរបស់ខ្លួននៅ និយតករទូរគមនាគមន៏កម្ពុជា ដែលកំពុងបែកធ្លាយកាន់តែខ្លាំងឡើងៗ។
តាមប្រភពពីក្រុមមន្ត្រីថ្នាក់ក្រោមនៅអង្គភាពនិយតករទូរគមនាគមន៏កម្ពុជាអះអាងថា លោកម៉ូវ ចរិយា លោក សុង ឡេង និង លោក ហៀង ប៉ូរ៉ាន់ នៅពេលនេះកំពុងឃុបឃិតគ្នាជាប្រប័ន្ធ ប្រព្រឹត្ត អំពើពុករលួយនៅអង្គភាពនិយតករ ទូរគមនាគមន៏កម្ពុជាជាច្រើនឆ្នាំមកហើយនិង យ៉ាងពេញ បន្ទុក ប៉ុន្តែគ្មានមន្ត្រីណាម្នាក់នៅក្រសួ ងប្រៃសណីយ៏និងទូរគមនាគមន៏ ហ៊ានប៉ះពាល់ឡើយ ដោយអាងអំណាចកូនប្រសារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនឈ្មោះ សុខ ពុទ្ធិវុធ។

នេះជាបក្ខពួកនិយម ការប្រព្រឹត្តអំពើពុករលួយនិង ការកិបកេងថវិការដ្ឋដេីម្បីដាក់ហោប៉ៅ ខ្លួនឯងរៀងៗខ្លួននិងប្រកួតប្រជែងគ្នាផ្នែក សម្ភារះនិយមបានកំពុងផ្ទុះឡើងជាថ្មី ក្នុងអង្គភាព និយតករ ទូរគមនាគមន៍កម្ពុជា បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធររដ្ឋាភិបាល របស់លោក បានរំលាយគណបក្សសង្គ្រោះជាតិ ចោលទាំងបំពានលទ្ធិប្រជាធិបតេយ្យ និងបំពាន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចមក កាលពីពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ ២០១៧។

ដោយសារតែគណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ចោលស្រួលៗបែបនេះ ការប្រព្រឹត្តអំពើពុករលួយជាថ្មី របស់មន្ត្រីធំៗនៃនិយតករទូរគមនាគមន៏ កម្ពុជាដែលដឹកនាំ ដោយក្រុមឆ្លៀតឱកាសនិយមមួយក្តាប់តូចរួមមានលោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួង ប្រៃសនីយ៏និងទូរគមនាគមន៏ លោក ម៉ូវ ចរិយា ប្រធាននិយតករ ទូរគមនាគមន៏ កម្ពុជា លោក សុង ឡេង នាយកលេខាធិការដ្ឋាន និយតករ ទូរគមនាគមន៏កម្ពុជា ដែលទើបតែត្រូវបាន តែងតាំងជាអគ្គនាយកនៃលេខាធិការដ្ឋាន ក្រសួងប្រៃសនីយ៏និង ទូរគមនាគមន៏ និង លោក ហៀង ប៉ូរ៉ាន់ ប្រធាននាយកដ្ឋានរដ្ឋបាល ហើយក្រុមនេះបានកំពុង ចាប់ផ្តើមបន្តប្រព្រឹត្តអំពើពុក រលួយជាថ្មីឡើងវិញដោយម្នាក់ៗយកច្បាប់និយតករទូរគមនាគមន៏ កម្ពុជាទៅគំរាមកំហែងកៀបយកលុយពីប្រតិបត្តិករ ក្រុមហ៊ុនឯកជន លើសេវារលកវិទ្យុ អាកាស ហ្វ្រេកង់វិទ្យុ ក្រុមហ៊ុនទូរស័ព្ទ ស្ថានីយ៍ទូរទស្សន៍និង ក្រុមហ៊ុនសេវាកម្មអ៊ិនធឺណែត (Internet) ទូទាំងប្រទេសជាពិសេសនៅរាជធានីភ្នំពេញដែលសំបូរ អាជីវកម្មនេះច្រេីនជាងគេ។

យោងតាមប្រភពព័ត៌មានពីក្រុមមន្រ្តីបំរើការនៅអង្គភាពនិយតករ ទូរគមនាគមន៏កម្ពុជានិងក្រុម អាជីវករលើវិស័យ អ៊ិនធឺណែតនិងទូរស័ព្ទហើយនិងទូរសារ ឲ្យដឹងថាការប្រព្រឹត្តអំពើពុករលួយ ជាថ្មីនេះបានកើត ឡើង ដោយសារ ការបើកភ្លើងខៀវពីលោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការដុះ ស្លែប្រចាំក្រសួង ប្រៃសណីយ៏និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីនៃក្រសួងប្រៃសនីយ៍និង ទូរគមនាគមន៏ឲ្យអង្គភាព នេះរកចំណូលក្រោមតុបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ពីប្រតិបត្តិករ ក្រុមហ៊ុនឯកជន លើសេវារលកវិទ្យុ អាកាសហ្វ្រេកង់ពីវិទ្យុ ក្រុមហ៊ុនទូរស័ព្ទ ស្ថានីយ៍ទូរទស្សន៍ ដោយសារតែ ឥទ្ធិពលរបស់លោក សារ៉ាក់ ខាន់ លោកម៉ូវ ចរិយា និងលោក សុង ឡេងបានបំពានលើសហលក្ខន្តិកៈមន្ត្រីរាជការតាមតែទំនើងចិត្តមិនដែល គិតគូរពីការ កែទម្រង់របស់រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រីហ៊ុន សែននិងការតវ៉ារបស់ក្រុមមន្ត្រីតូចតាច នៅក្រោមឱវាទរបស់ខ្លួននោះទេ។

នៅពេលសារព័ត៌មានជាតិខ្មែរចុះទៅយកព័ត៌មានដល់ ការិយាល័យធ្វើការរបស់លោក ម៉ូវ ចរិយា ប្រធាននិយតករ ទូរគមនាគមន៏កម្ពុជានិងលោក សុង ឡេងនាយកលេខាធិការដ្ឋាន និយតករ ទូរគមនាគមន៏កម្ពុជានិង ជាអគ្គនាយកនៃអគ្គាលេខាធិដ្ឋាន និង ហៀង បូរ៉ាន់កាលពីពេលថ្មីៗនេះ លោក ម៉ូវ ចរិយា និង លោក សុុងឡេងដែលទើបឡើងតំណែងជាអគ្គនាយកនៃអគ្គាលេខាធិដ្ឋាន ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏កម្ពុជា ជំនួសលោក សែម សង្វារដែលត្រូវបានចាប់ខ្លួនពី បទពុករលូយកាលពី ពេលកន្លងទៅនោះបានបដិសេធនូវការចោទប្រកាន់របស់មន្រ្តីក្រោមឱវាទ និងម្ចាស់ក្រុមហ៊ុនទាំងនោះ។

ប៉ុន្តែទន្ទឹមនឹងនោះដែរ មន្ត្រីជាច្រើនបានសម្តែងនូវការឈឺចាប់យ៉ាងខ្លាំងចំពោះបុគ្គលអ្នកធំទាំង៣ នាក់ខាងលើនេះហើយពួកគេអះអាងថាលោករដ្ឋលេខាធិការ សារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា លោក ហៀង បូរ៉ាន់ និងលោក សុង ឡេងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងមិនគិតគូរដល់មន្រ្តី រាជការតូចតាចឡើយនិងសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានោះទេ ដោយពួកគេសំអាង ថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលហេីយ ដូច្នេះគណបក្សប្រជាជនកម្ពុជារបស់ លោកហ៊ុន សែនលែងមានគូរប្រជែងនយោបាយទៀតហេីយ។ ទង្វើបែបនេះជាហេតុធ្ចើឲ្យមន្រ្តីរាជការភាគច្រើនងាកមកគាំទ្រនិងត្រៀមបោះឆ្នោតឲ្យគណបក្ស

សង្គ្រោះជាតិនៅអណត្តិខាងមុខនេះបេីគណបក្សសង្គ្រោះជាតិ មានឱកាសវិលចូលក្នុងឆាក នយោបាយវិញ។ ការអាក់អន់ចិត្តរបស់មន្ត្រីក្រសួងនេះ ក៏ជាហេតុ ធ្វើឲ្យគណបក្សប្រជាជន កម្ពុជាបាត់ បង់អសន: មេឃុំ-ចៅសង្កាត់ដល់ទៅ៤៨៩ទៅបក្សប្រឆាំង ទៀតផងកាលពីបោះឆ្នោត ឃុំ-សង្កាត់កន្លងមកដោយសារតែគណបក្សប្រជាជនកម្ពុជាមានមន្រ្តីពុករលួយខិលខូចមួយចំនួន
ដូចជា លោកសារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា លោក សុង ឡេង និងលោក ហៀង បូរ៉ាន់ជាដើម។

កន្លងមកលោក សុង ឡេង ដែលពីមុនជាអគ្គនាយករងទូរគមនាគមន៏និងប្រៃសណីយ៍កម្ពុជា ធ្លាប់មានប្រវត្តិមិនល្អក្នុងការកេងប្រវ័ញ្ច បាត់ប្រាក់ចំណូលពីការលក់តែមរាប់សិបលានតែម បែរ ជាត្រូវបានតែងតាំង ឲ្យកាន់តំណែងជានាយកលេខាធិការដ្ឋាននិយតករ ទូរគមនាគមន៍កម្ពុជា និងពេលនេះតម្លើងឋានះ មួយកម្រិតទៀតជាអគ្គនាយកនៃអគ្គាធិការដ្ឋានក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏ទៅវិញហើយបច្ចុប្បន្ននេះបុគ្គល សុង ឡេងកំពុងតែយកតួនាទីថ្មីរបស់ខ្លួនទៅ ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនិងគាបសង្កត់ ក្រុមហ៊ុនប្រព័ន្ធអ៊ិនធើណែតឯកជនយកលុយ ស្រស់ៗតែម្តងដែលទង្វើទាំងនេះ ផ្ទុយពីអនុសាសន៏ របស់លោក នាយករដ្ឋមន្រ្តីហ៊ុន សែនដែល កំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល អណត្តិទី៦នេះ។

ប្រភពព័ត៌មានបានបន្តទៀតថា លោក ជា វាន់ដេតក៏កំពុងតែមានជំនឿទៅលើបុគ្គលទាំង ៣នាក់នេះដែរពីព្រោះពួកមន្ត្រី៣នាក់នេះ ជាពិសេសលោក ម៉ូវ ចរិយានិងលោក សុង ឡេង មានលុយ ច្រើនយកទៅជូនលោករដ្ឋមន្ត្រីថ្មីដើម្បីការពារតួនាទីរបស់ខ្លួនផងដែរ។ ហើយទង្វើបក្ខពួកនិយមបែបនេះក៏បង្កឲ្យមានភាពអសកម្មនិងអំពើពុករលួយមិនចាញ់ជំនាន់លោក សូរ ឃុន និងលោកប្រាក់ សុខុនធ្វើជារដ្ឋមន្ត្រីផងដែរ ពីព្រោះមន្ត្រីនិយម ប្រព្រឹត្តអំពើពុករលួយ ទាំង៣នាក់នេះសហការគ្នាជាប្រព័ន្ធក្នុងការកិបកេងប្រមូលថវិកាជាតិយកទៅ ច្រកហោប៉ៅផ្ទាល់ ខ្លួននៅតែមានមុខ កាន់តំណែងធំៗក្នុងក្រសួងនេះដដែល ហើយមន្ត្រីជាច្រើនក៏បាននាំគ្នានិយាយ ពីបញ្ហាបក្ខពួកនិយមនិង អំពើពុករលួយដែលកំពុងកើតមានក្នុងអង្គភាពនិយតករ ទូរគមនាគមន៍ កម្ពុជា ដែលមានសិទ្ធិគ្រប់គ្រងប្រាក់ចំណូលទៅលើសេវាទូរគមនាគមន៍ទូទាំងប្រទេស។ រឿងពិត ប្រាក់ចំណូលជាច្រើនបានហូរចូលហោប៉ៅមន្ត្រីពុក រលួយជាបក្ខពួក របស់លោករដ្ឋលេខាធិការ សារ៉ាក់ ខាន់ ហើយគ្មានភាពម្ចាស់ការគ្រប់គ្រងទៅលើប្រាក់ ចំណូលនោះទេដែលទាមទារឲ្យ អង្គភាពប្រឆាំងអំពើពុករលួយពិនិត្យមើលបញ្ហានេះឡើងវិញ ផងជា ពិសេសលោក ជា វ៉ាន់ដេត មិនគួរមើលរំលងបញ្ហាដែលកើតមានក្នុងអង្គភាព និយតករ ទូរគមនាគមន៍កម្ពុជា នេះលេីយ។ក្រុមមន្ត្រីបានបង្ហើបឲ្យដឹងទៀតថា លោកម៉ូវ ចរិយា ប្រធានអង្គភាពនិយតករ ទូរគមនាគមន៏ កម្ពុជា និងលោក សុង ឡេងបានរៀបចំបញ្ជាទិញរថយន្តម៉ាកនីសាន់ ណាវរ៉ា មក ប្រើប្រាស់ផ្ទាល់ ខ្លួន ហើយលោក សុង ឡេង បានទិញរថយន្តម៉ាកឡិចស៊ីស ៥៧០ប្រណាំងជាមួយលោក ម៉ូវ ចរិយា ដែលទិញរថយន្តស៊េរីថ្មី ឡិចស៊ីស៥៧០មួយទៀតផងដែរហើយលុយទិញឡានថ្មីៗនេះ សុទ្ធតែយកលុយប្រាក់ចំណូលរបស់រដ្ឋពីនិយតករទូរគមនាគមន៏នេះ។ ប្រភពព័ត៌មាន បានលើក ឡើង ទៀតថា អំពើបក្ខពួកនិយមនិងពុករលួយដុះស្លែក្នុងអង្គភាពនេះ បានបំពានទៅលើ សហលក្ខន្តិកៈ មន្ត្រីរាជការ ព្រោះលោក សារ៉ាក់ ខាន់ ជាអ្នកបង្កើតឲ្យមានអង្គភាពនេះ និងមានសិទ្ធិអំណាច ចាត់ចែងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យកាន់ការងារ លុយកាក់ចាត់ចែងគ្មាន តម្លាភាព ធ្វើឲ្យមន្ត្រីជាច្រើន មិនសប្បាយចិត្ត។ បើពិនិត្យលើគោលការណ៍កែទម្រង់ស៊ីជម្រៅវិញ លោក សារ៉ាក់ ខាន់ និងលោក ម៉ូវ ចរិយា កំពុងតែ គិតគូរអភិវឌ្ឍន៍ខ្លួនឯង ប្រមូលបក្ខពួកឲ្យកាន់ ការងារធំៗកាន់តែច្រើនឡើងៗតាមរយៈការកម្ចាត់ កម្ចាយមន្ត្រីដែលមានទស្សនៈគំនិតផ្ទុយ ពីគាត់ហើយរៀបចំ ដាក់ខ្សែស្រឡាយនិងបក្ខពួកតាមតែ ទំនើងចិត្ត។ មន្ត្រីមួយចំនួនបានបញ្ជាក់ថា លោក ម៉ូវ ចរិយា ដែលជាប្រធាននិយតករ ទូរគមនាគមន៍កម្ពុជា កាលពីមុនជាមនុស្សដែលលោក សូរ ឃុន រៀបចំតែងតាំង តែពេលនេះបែរ ជាផ្ទេរតំណែងឲ្យ លោកម៉ូវ ចរិយា ជាសមាជិកទី១ នៃនិយតករ ទូរគមនាគមន៍កម្ពុជា ហើយលោក សុង ឡេង ជាប្រធានលេខាធិការដ្ឋាន ដែលគ្រាន់តែមកកាន់តំណែងភ្លាមក៏ខំប្រឹងប្រមែប្រមូល ប្រណាំង ប្រជែងគ្នា ទិញរថយន្តទំនើបៗ ដែលធ្វើឲ្យខាតបង់ថវិកាជាតិ ជាច្រើនពាន់លានរៀលក្នុងមួយ
ឆ្នាំៗ ។

នៅពេលថ្មីៗនេះ លោក សែម សង្វាប្រធានអគារលេខាធិការដ្ឋានក្រសួងប្រៃសនីយ៏និង ទូរគមនាគមន៏ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយដោយអង្គភាពប្រឆាំងអំពើពុករលួយ

ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ។ ឥឡូវនេះតំណែងរបស់លោកសែម សង្វា បានធ្លាក់ទៅលើលោកសុង ឡេងយ៉ាងរំភើយ។ក្រុមមន្រ្តីតូចតាចនៅក្រសួងប្រៃសណីយ៏និង អង្គភាពនិយតករ បានស្នេីឲ្យសារព័ត៌មានជាតិខ្មែរជួយសរសេរពាក្យប្តឹងលោក សារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា លោក ហៀង បីរ៉ាន់ និង លោក សុង ឡេងទៅកាន់អង្គភាពប្រឆាំងអំពើពុក រលួយដើម្បីចាប់ខ្លួនបុគ្គល ទាំង៤នាក់នេះដាក់គុកផងដែរ ជាពិសេស លោក ម៉ូវ ចរិយា និងសុង ឡេងដែលកំពុងធ្វេីព្យុះ ធ្វេីភ្លៀងយ៉ាងខ្លាំងនៅក្រសួងប្រៃឥលូវសណីយ៏ និងទូរគមនាគមន៏ និងនិយតករ ដោយមិនញញេីតលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនបន្តិចសោះឡេីយហើយ លោក ហ៊ុន សែនក៏ មិនត្រូវឃុបឃិតជាមួយបុគ្គល ពុករលួយ៣នាក់នេះដែរ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger