នៅពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនឧកញ៉ា ខូវ ផល្លាបុត្រ តាមអំណាចដីកាតុលាការ
រាជធានីភ្នំពេញដើម្បីយកមកកាត់ទោសចាមច្បាប់ចំពោះបទល្មើសក្លែងបន្លំឯកសារប្លន់យក
ទ្រព្យសម្បត្តិរបស់លោក ស្រី ឡាយ ហួងជាអតីតភរិយា។
យោងតាមប្រភពច្បាស់ការណ៏ឲ្យដឹងថាឧកញ៉ា ខូវ ផល្លាបុត្រ ជាកូនប្រុសរបស់លោក ឧកញ៉ា ខូវ ជឺលីឪពុកក្មេករបស់លោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏ធ្លាប់ជាប់ពាក់ព័ន្ធនឹងករណី
ដែលចោទថាលោក ស៊ុន ចាន់ថុលបានរៀបគម្រោងដាក់អន្ទាក់ភរិយាចុងរបស់ឧកញ៉ា ខូវ ជឺលីឲ្យ
ជាប់គុកពីបទរៀបចំគម្រោងធ្វើឃាតភរិយារបស់លោកដើម្បីដណ្តើមទ្រព្យសម្បត្តិនិងកេរមរតក
របស់លោក ខូវ ជឺលីតែគម្រោងនោះមិនបានសម្រេចក៏ត្រូវលោក ស៊ុន ចាន់ថុលប្តឹងចាប់ដាក់គុក
រហូតមកដល់សព្វថ្ងៃ។
រីឯលោក ស៊ុន ចាន់ថុលក៏មិនទាន់ទទួលបានមរតកមួយរៀលពីឪពុកក្មេកខូវ ជឺលីផងដែរបើទោះ
បីលោកខំចាប់ភរិយាចុងរបស់លោកខូវ ជឺលីដាក់គុកយ៉ាងណាក្តីហើយលោក ស៊ុន ចាន់ថុល
ក៏ត្រូវបានលោក ឧកញ៉ា ខូវ ជឺលីស្អប់ជាងអាចម៏ទៅទៀតពីព្រោះលោក ស៊ុន ចាន់ថុលដែល
អាងខ្នងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនព្រមសុំលុយឬកេរមរតកពីឪពុកក្មេកទេបែរជារៀបចំ
គម្រោងកខ្វក់ធ្វើឲ្យប្រះឆាផ្ទៃក្នុងគ្រូសារឯងទៅវិញ។ ឥឡូវរឿងនេះមិនទាន់ដោះស្រាយចេញនៅ
ឡើយទេ ក៏បែកធ្លាយនូវរឿងថ្មីមួយទៀតគឺឧកញ៉ា ខូវ ផល្លាបុត្របានក្លែងឯកសារប្លន់យក
ទ្រព្យសម្បត្តិភរិយាខ្លួនឯងឈ្មោះ ឡាយ ហួងហើយតុលាការក៏ចេញដីកាចាប់ខ្លួនឧកញ៉ា ខូវ ផល្លាបុត្រផងដែរ។
ដោយមានការភ័យចំពោះការតាមចាប់ខ្លួននេះ ឧកញ៉ា ខូវ ផល្លាបុត្រក៏បានធ្វើការបំភ្លឺជូន
សាធារណជន និងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីឆ្លើយតបនឹងការបំភ្លឺរបស់លោក
ស្រី ឡាយ ហួង តាមរយៈលិខិតចុះថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១៤ ដែលបានចុះផ្សាយជាសាធារណៈ ក្នុងទំព័រសារព័ត៌មានមួយចំនួនកន្លងមក។
លោក ខូវ ផល្លាបុត្រដែលបានក្លែងឯកសារប្លន់យកទ្រព្យសម្បត្តិអតីតភរិយារបស់ខ្លួនហើយបែរជា ចោទលោក ស្រី ឡាយ ហួងជាអតីតភរិយាថាប្រើកលល្បិចបំភ័ន្ដសាធារណជន និងស្ថាប័ន
មានសមត្ថកិច្ចឲ្យមានការភ័ន្ដច្រឡំ ក្នុងបំណងទុច្ចរិតដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ខ្លួននិង
ក្រុមគ្រួសារខ្លួន ដែលរៀបចំឡើងដោយ លោក ស្រីឡាយ ហួង និងគូកនទៅវិញ។
សូមអានលិខិតរបស់ ឈ្មោះ ខូវ ផល្លាបុត្រទាំងស្រុង ដូចខាងក្រោម ប៉ុន្តែលិខិតនេះត្រូវបាន
មេធាវីរបស់លោក ស្រី ឡាយ ហួង អះអាងថាអាចជាភស្តុតាងថ្មីមួយទៀតសម្រាប់ដាក់បន្ទុក
លោក ឧកញ៉ា ខូវ ផល្លាបុត្រក្នុងករណីក្លែងបន្លំឯកសារប្លន់យកទ្រព្យសម្បត្តិអតីតភរិយា។
0 comments:
Post a Comment