ការប្រកាសផ្ទុយស្រឡះកាលពីថ្ងៃពុធទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ ដែលលោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងរំលឹកដោយពាក្យសម្តីខ្លាំងៗថា កម្ពុជាទទួលរងគ្រោះ ដោយសា រគ្រាប់បែកអាមេរិករាប់លានគ្រាប់ ដោយចោទថា អាមេរិក បានទម្លាក់កាលពីសម័យសង្គ្រាម និង បានឲ្យមន្ត្រីរបស់លោក ដូចជាលោកសេរី កុសល អនុប្រធានអាជ្ញាធរកំចាត់ម៉ីន កោះអញ្ជើញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបច្ចុប្បន្ន លោក វីល្លៀម ហៃដ្ត ឲ្យទៅពិនិត្យនិងយកគ្រាប់ បែក គីមីចំនួន២គ្រាប់ ក្នុងខេត្តស្វាយរៀងទៅអាមេរិកវិញផងដែរ។
ក៏ប៉ុន្តែនៅព្រឹកមិញនេះ លោកហ៊ុន សែនប្រែចិត្តទាំងស្រុងចំពោះបញ្ហាគ្រាប់បែកមិនទាន់ផ្ទុះនេះ។ នៅក្នុងពិធីចែកសញ្ញាបត្រដល់និសិត្ស ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន ថ្លែងដោយហាក់បន្ទន់សំឡេងថា “រដ្ឋាភិបាលកម្ពុជា នឹងកម្ទេចគ្រាប់បែក គីមី ចំនួន២គ្រាប់នោះដោយខ្លួនឯង ដោយមិនរងចាំអាមេរិកមកយកឡើយ”។
លោកបន្ថែមថា៖ «ឥឡូវ គ្រាប់បែកគីមីនេះ វានៅខេត្តស្វាយរៀងរបស់យើង អញ្ចឹងដើម្បីយកវា ចេញត្រូវជម្លៀសប្រជាជនប៉ុន្មានពាន់នាក់ ប៉ុន្មានពាន់គ្រួសារនោះ បើទោះបីយ៉ាងម៉េចក៏ដោយ នេះជាបញ្ហារបស់យើង។ ខ្ញុំបាននិយាយថា សុំឲ្យអាមេរិកមកយក ប៉ុន្តែចាំទៅ ដេកទាល់ តែថ្ងៃងាប់ ទៀត ក៏មិនទាន់អាមេរិក មកយកដែរគ្រាប់[បែក]ហ្នឹងនោះ អញ្ចឹងទេ សុវត្តិភាពខ្លួនឯង យើងត្រូ វដោះស្រាយបញ្ហានេះ តាមរយៈគណៈកម្មការជាតិ អាវុធគីមីរបស់យើង»។
ការថ្លែងសារ បែបបន្ទន់ឥរិយាបថរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងអាមេរិក ពេល នេះ ហាក់ធ្វើឡើង បន្ទាប់ពីមន្រ្តីក្រសួងការបរទេសកម្ពុជា បង្ហាញការព្រួយបារម្ភថា សហរដ្ឋ អាមេរិក អាចនឹងបិទទីផ្សារលក់ផលិតផលវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើង។
គួរំលឹកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មួយរយៈចុងក្រោយនេះ តែងតែថ្លែងវាយប្រហារ និង ចោទអាមេរិកថា ជាមេខ្លោង នៅពីក្រោយការជំរុញឲ្យមានការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានាពេល
បច្ចុប្បន្ន និងតែងតែរំលឹករឿងអតីតកាលថា អាមេរិក បានទំលាក់គ្រាប់បែកលើកទឹកដីកម្ពុជា បណ្តាលឲ្យពលរដ្ឋខែ្មរស្លាប់រាប់លាននាក់។
លោក ហ៊ុន សែន ចោទអាមេរិកថា បានទំលាក់គ្រាប់បែកប្រមាណជាង ២,៧ តោន កាលពីសម័យ សង្រ្គាម ហើយថា ភ្លើងសង្គ្រាមនោះ មិនបានផ្ដល់ផលប្រយោជន៍អ្វី ដល់កម្ពុជា ក្រៅតែពីភាពខ្ទេច ខ្ទាំនោះឡើយ។
លោក ក៏ចោទផងដែរថា អាមេរិកគិតតែពីរឿងទារលុយពីកម្ពុជា ដែលរបបលោកសេនាប្រមុខ លន់ នល់ ដែលបានខ្ចីពីសហរដ្ឋអាមេរិក ដែលនៅពេលនេះទាំងដើមទាំងការ គឺឡើងដល់ចំនួន៥០៥ លានដុល្លារសហរដ្ឋអាមេរិកហើយ៕
0 comments:
Post a Comment