ក្រុមមន្ត្រីបក្សសង្គ្រោះជាតិនិងអ្នកគាំទ្រ មកជួបជុំនៅមុខសាលាឧទ្ធរណ៏
នាព្រឹកមិញនេះដើម្បីតាមដានសវនាការលោក កឹម សុខា។
ការដើរចេញពីអង្គសវនាការនេះ ត្រូវបានក្រុមមេធាវីការពារលោក កឹម សុខាអះអាងថា ពួកគេ មិនអាចនៅបន្តនីតិវិធីបានទេ ដោយសារអវត្តមាន លោក កឹម សុខាជាកូនក្តី។
លោក កឹម សុខាត្រូវបានរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចោទពីបទ “ក្បត់ជាតិ” បន្ទាប់ គណបក្សកាន់អំណាចរកឃើញវិឌីអូឃ្លីបមួយ ដែលលោកកឹម សុខាថ្លែងនៅប្រទេស អូស្ត្រាលី កាលពីឆ្នាំ ២០១៣ថា រូបលោកបានទទួលការអប់រំនិងបណ្តុះបណ្តាលពីក្រុមអ្នកជំនាញអាមេរិកាំង ក្នុងការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជាបច្ចុប្បន្ន ដែលមានលោកហ៊ុន សែនជានាយករដ្ឋមន្ត្រី។
លោកហ៊ុន សែនបានយកវិឌីអូឃ្លីបនេះមកធ្វើជាភស្តុតាងជាក់ស្តែង ដើម្បីចាប់ខ្លួនលោក កឹម សុខាកាលពីពាក់កណ្តាលអធ្រាត្រ ថ្ងៃ ទី ៣ កញ្ញា ថ្មីៗនេះ៕
ក្រុមមេធាវីការពារលោក កឹម សុខាដើរចេញពីអង្គសវនាការ នៅព្រឹកមិញនេះ។
0 comments:
Post a Comment