មន្ត្រីសាលាខេត្តកំពង់ធំ ផ្តល់អំណោចខ្លះៗជូនគ្រួសាររងគ្រោះដោយសារ
«ដង្ហូវព្រូនទ្រីស៊ីណែឡា» សម្លាប់នៅពេលថ្មីៗនេះ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងចេញផ្សាយនៅថ្ងៃអង្គារនេះ
បានឲ្យដឹងថា រោគសញ្ញានៃជំងឺដង្កូវ ព្រូនទ្រីស៊ីណែឡា
មានដូចជា ក្អួតចង្អោរ រាករូស
អស់កម្លាំង គ្រុនក្តៅ ឈឺពោះ ឈឺក្បាល ក្អក រមាស់ស្បែក
ឈឺសន្លាក់និងសាច់ដុំ ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃនិងជើង) រាក និងទល់លាមក
ក្នុងអំឡុងពេល ១ឬ២ថ្ងៃបន្ទាប់ពីឆ្លងជំងឺនេះចូលក្នុងខ្លួន។
ក្រសួងបន្តទៀតថា
ក្រោយពេលទទួលទានសាច់ដែលមានដង្កូវព្រូននេះ ចាប់ផ្តើមពី ២ទៅ ៨ សប្តាហ៍ មានរោគសញ្ញាធ្ងន់ធ្ងូរ
ដូចជា ពិបាកធ្វើចលនា មានបញ្ហាដល់បេះដូងនិងដង្ហើម សួត ថ្លើម និងខួរក្បាលជាដើម ពិសេសអាចបណ្តាលឲ្យស្លាប់ផងដែរ។
ក្រសួងសុខាភិបាលបានបន្ថែមទៀតថា
ការឆ្លងរាតត្បាតនៃជំងឺខាងលើ
គឺស្ថិតនៅតំបន់ព្រៃឡង់ ភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកអូរសណ្តាន់ ខេត្តកំពុងធំ។
ក្រសួងសុខាភិបាល កំពុងធ្វើការតាមដាន
និងជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍របស់ជំងឺ ដង្កូវព្រូនទ្រីស៊ីណែឡា
(ទ្រីស៊ីណែឡូស៊ីស)នេះ តាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh។ ក្រសួងប្រកាសឲ្យសាធារណៈជនទាំងអស់ ត្រូវផ្តល់ព័ត៌មានបន្ទាន់តាម លេខទូរសព្ទទាន់ហេតុការណ៍
១១៥ (ឥតគិតថ្លៃ) ឬទំនាក់ទំនងទៅក្រសួងសុខាភិបាលផ្ទាល់
តាមរយះលោក លី សូវ៉ាន់ ទូរស័ព្ទលេខ ០១២
៨២៥ ៤២៤៕
0 comments:
Post a Comment