សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 26, 2017

សាលាឧទ្ធរណ៏សម្រេចឃុំខ្លួនលោកកឹម សុខាតាមដីកា បង្គាប់របស់ សាលាដំបូង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ក្រុមមេធាវីការពារក្តី លោក កឹម សុខាដើរចេញពីសវនាការ កាលពីព្រឹកថ្ងៃ ទី ២៦
កញ្ញា ឆ្នាំ ២០១៧។

សាលាឧទ្ធរណ៍ បានបង្គាប់ឲ្យបន្តឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទៅតាមការសម្រេច របស់សាលាដំបូងរាជភ្នំពេញដដែល ដោយសម្រចច្រានចោលបណ្តឹងជំទាស់ របស់ក្រុមមេធាវី ការពារក្តីឲ្យមេបក្សប្រឆាំងរូបនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា​ ត្រូវសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យ ឃុំខ្លួន នៅ​ព​ន្ធ​​នា​​គារ​​​ត្រ​ពាំងផ្លុង នាខេត្តត្បូងឃ្មុំកាលពីដើមខែកញ្ញានេះចោទពីបទ«ក្បត់​ជាតិ​» ទៅតាមការចោទរបស់រដ្ឋា​ភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែនីតិវិធីបញ្ជូនទៅឃុំខ្លួននេះ ត្រូវក្រុមមេធាវីការពារក្តី លោ​ក កឹម សុខា ប្តឹងទា​ស់​ ទៅសា​លាឧទ្ធ​រណ៍ ស្វែង​រក​យុ​ត្តិ​ធម៌ ដោយអះអាង​​ថា ការបង្គាប់ឲ្យឃុំខ្លួន​​​រ​ប​ស់​​សាលាដំបូងនោះ បានរំលោ​ភ​អភ័​​យឯក​សិ​ទ្ធិសភា រប​ស់​​​កូនក្តី។
នៅថ្ងៃ​​ទី២៦ ខែកញ្ញានេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ទាំង៦នាក់ បានដើរចេញពីបន្ទប់ សវនាការ ក្រោ​​យពីចូលរួមតតាំងជាមួយចៅក្រមរយៈពេល២ម៉ោង ដើម្បី​ទាមទារឲ្យលើកពេល សវនាការ ដោយសំអាងថា អវត្តមានកូនក្តី​ ប៉ុន្តែ​ចៅក្រមមិនព្រមហើយនៅតែបន្តសវនាការទៀត។ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានប្រប្រកាសច្រានចោលការទាមទារ របស់​ក្រុ​មមេ​ធាវី​​កា​រ​​ពា​រ​ក្តីឲ្យលោក កឹម សុខា។
អ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ បានបញ្ជាក់​ដូចនេះថា​៖ «សាលាឧទ្ធរណ៍គេតម្កល់ដីកាសម្រេ​​​​ស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។បានន័យថា ឲ្យបន្តឃុំខ្លួន [លោក កឹម សុខា]»
មេធាវីការពារមួយរូប គឺ លោក សំ សុគង់ ហៅការសម្រេច របស់  សាលាឧទ្ធរណ៍នេះថា ជាការស​ម្រេច​មួយ មិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តីលោកទេ ដោយអះអាងថា អវត្តមានកូនក្តី ក្នុងសវនាការ ជាកា​របាត់​ឱ​កា​​ស​បកស្រាយពីភាពស្អាតស្អំ ជំទាស់ទៅនិងបទចោទប្រកាន់។
ទោះ​ជាយ៉ាងណា រដ្ឋាភិបាល អះអា​ង​ថា​​​ ការចាប់ខ្លួន លោក កឹម សុខា ជា​វិធានការច្បាប់។ ​ប៉ុន្តែសហ​គ​ម​ន៍​​​​​អន្តរជាតិ មានស​ហ​ភា​ព​អឺរុប បារាំង អាលឺម៉ង់ អង់គ្លេសនិងសហ​រដ្ឋអាមេរិកផង នោះ ​ហៅ​​ការចាប់​ខ្លួន​នេះ​ថា ជា​​ការ​គំរាម​កំហែ​ងផ្នែកន​យោ​​បា​​​យ និងទាមទារឲ្យដោះ​លែង លោក​កឹម សុខា​ជា​បន្ទាន់​ ដោយថា ដើម្បីឲ្យ​ដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​តខាងមុខ ដំណើរការទៅដោយសេរី ត្រឹម ត្រូវ និងយុត្តិធម៌។
ក៏ប៉ុន្តែការប្រតិកម្មរបស់បណ្តាប្រទេសលោកសេរីទាំងនោះ ហាក់បីដូចជាថមថយទៅវិញ បន្ទាប់ពី ឃើញរដ្ឋអំណាចរបស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមរិកលោក ដូណាល់ ត្រាំ​បានចាប់ វ៉ៃខ្នោះចៅក្រុងញ៉ូវយ៉ក និងតំណាងរាស្ត្រអាមេរិក៣រូបទៀត ខណះពួកគេគ្រាន់តែមកឈរ តវ៉ាជា មួយពលរដ្ឋអាមេរិកាំងរាប់រយនាក់ទៀតនៅខាងមុខអគារពាណិជ្ជកម្មរបស់លោកត្រាំ (Trump’s Tower) នៅក្នុងក្រុងញ៉ូវយ៉កតែប៉ុណ្ណោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger