សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 3, 2017

បើទោះបីដៃជាប់ខ្នោះ លោកកឹម សុខានៅតែមិនតក់ស្លុត ហើយត្រៀមខ្លួនទៅកាន់អំណាច ឆ្នាំ ២០១៨

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

បើទោះបីដៃជាប់ខ្នោះយ៉ាងណែនក៏ដោយ ក៏មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខានៅតែ
ថ្លែង សារនយោយដ៏កក់ក្តៅមួយចេញពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ នៅមុននេះបន្តិច។
នៅក្នុងលិខិតដ៏លើកទឹកចិត្តបំផុតនោះ លោកកឹម សុខាដែលកំពុងជាប់ឃុំ បានច្រាន​ចោល (Rejected) ការ​ចោទ​ប្រ​កាន់មកលើរូបលោកហើយលោក​​​​អះអាងថា បក្សប្រឆាំងមានតួនាទីសំខាន់ ក្នុងការធ្វើនយោបា​យ ដើម្បីត្រៀ​មខ្លួនទៅកាន់អំ​ណា​ច​ដោ​​​យស​​ន្តិវិធី នៅឆ្នាំ ២០១៨ខាងមុខ។
លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនយួនដោយចោ​​​​​ទ ថា «ក្បត់ជាតិ» ឃុបឃិតជាសម្ងាត់ជាមួយបរទេស ជាពិសេសជាមួយសហរដ្ឋអាមេរិក ដើម្បីរំលំរដ្ឋាភិបាលរបស់​លោក ហ៊ុន​ សែនបច្ចុប្បន្ន។
ប៉ុន្តែលោក លោក កឹម សុខា បានចេញសារលិខិតមួយ បង្ហោះលើគេហទំព័រហ្វេសប៊ុក​របស់ លោកកាលពីម្សិលមិញដោយបាន​ចាត់​ទុក​ថា ​​​​​កា​រចោទប្រកាន់នោះ ជា​ការមួ​ល​កង្កាច់ធ្ងន់ធ្ងរ
លោក កឹម សុខា ឲ្យដឹងទៀតថា ក្នុងរបបប្រជាធិបតេយ្យបក្សប្រឆាំង មានតួនាទី​ប្រកួតប្រ​ជែង​រកកា​រគាំ​ទ្រ​​ពី​ប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរបក្សកាន់អំណាច និងឈានទៅ​រកការដឹកនាំប្រទេស។
ក្នុងសារលិខិតដែលមានខ្លឹមសារទាំងស្រុងថា៖ «បើគណបក្សប្រឆាំងមិនមានបំណងផ្លាស់ប្តូរ គណបក្សកាន់អំណាចទេ គេមិនហៅគណក្សនោះ ថាជាគណបក្សប្រឆាំងឡើយ។ កា​​ចូ​​លប្រលូកក្នុងឆាកនយោបាយ របស់ខ្ញុំ ក៏ដូចជាការបង្កើតគណបក្សសង្គ្រោះជាតិ គឺដើម្បីការផ្លាស់ប្តូដោ​​​​យអហិង្សា និងជាវិជ្ជមានមិនមែនសម្រាប់លម្អលទ្ធិប្រជាធិបតេយ្យក្លែងក្លាយឡើយ។ ដូ​​​​នេះរាល់ទង្វើ របស់ខ្ញុំមិនមានភាពខុសច្បាប់ ហើយផ្ទុយទៅវិញគឺជាសិទ្ធិ និងតួនាទីដែលមានចែងក្នុងរដ្ឋម្មនុញ្ញ»
លោក កឹម សុខា ក៏បានរំឭកឲ្យសមត្ថកិច្ច រដ្ឋាភិបាល និងតុលាការ ពិចារណាលើកា​រចោ​ទ​​​ប្រ​​កាន់​លោកឡើងវិញ ដោយថាចំណាត់ការនេះ​មិនមែនជាយុទ្ធសាស្ត្រធ្វើឲ្យ​ខ្មែរណាម្នាក់បាន​ទទួល 
​ប្រ​យោ​​​ជន៍យូរអង្វែងឡើយ។
ជាការកត់សម្គាល់ ក្រោយការចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា រដ្ឋមន្ត្រីស្តីទីក្រសួង ការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ ធ្លាប់បង្ហាញការព្រួយបារម្ភថា សភាអាមេរិកកំពុងជំរុញ ទៅរដ្ឋការរបស់លោក ដូណាល់ ត្រាំ ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា។ លោកថា បើការជំរុញ​នោះបានជោគជ័យលោកថា កម្ពុជាប្រឈមនឹងការបាត់ទីផ្សារដ៏ធំ សម្រាប់លក់ផលិត ផល សំលៀកបំពាក់កាត់ដេរនៅអាមេរិក។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តសៀមរាប កាលពីថ្ងៃចន្ទម្សិលមិញ
បា​នថ្លែ​ង​ហា​ក់ជំ​រុញ​​តុលាការ ឲ្យបន្តនីតិវិធីសុំណុំរឿងលោកកឹម សុខានេះ។
លោកថា៖ «យើងមិនអនុញ្ញាតិ និងមិនផ្តល់ឱកាសឲ្យអ្នកណាក៏ដោយ ដែលបំផ្លាញដល់ សន្តិសុខជាតិ របស់​យើងនោះទេ។ យើងមិនផ្តល់ឱកាសដាច់ខាតហើយ។ ហើយយើងបាននឹងកំពុងធ្វើសកម្មភាពតទៅទៀត មិន​មែ​ន​​បញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ សូមផ្តាំឲ្យហើ​យ ព្រោះ​នេះជា​​ការរៀបចំធ្វើសកម្មភាព​ជាប្រព័ន្ធតែ​ម្តង​។ ​ដូច្នេះ​ខ្ញុំនិ​យាយ ប៉ុណ្ណឹងអាចយល់បាន អ្នកដទៃអា​ចយ​ល់បា​ន។ ហើយកំពុងតែប្រើភាពជម្លើយ នៅតំបន់
៣​ខេត្តរួ​ចមកហើយ ព្រះវិហារ និងម្សិលមិញ​នៅខេ​ត្ត​សៀម​រា​បហ្នឹ​ងតែម្តង»
រីឯក្នុងសារលិខិតរបស់ លោកកឹម សុខាវិញ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ​ខ្មែរ ​ជាម្ចាស់អំណា​ច កុំតក់ស្លុត និងថាត្រូវរួមគ្នាការពារយុត្តិធម៌។
គិតត្រឹមថ្ងៃទី៣ខែតុលានេះ គឺមានរយៈពេល​១ខែគត់ ដែលសមត្ថកិច្ចចាប់ និងឃុំខ្លួនលោក​កឹម សុខា នៅពន្ធនាគារត្រពាំងថ្លុង។​​ រយៈពេលមួយខែនៃការឃុំខ្លួនមេបក្សប្រឆាំងរូបនេះមានប្រតិកម្មជាបន្តបន្ទាប់ពីមហាអំណាច កាន់របបប្រជាធិបតេយ្យដូចជា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់​ជាដើម​។ពួកគេសម្តែងការព្រួយបារម្ភ និង ជំរុញឲ្យមានការដោះលែងលោក គឹម សុខា​ ហើយរៀបចំការ បោះឆ្នោត​ឆ្នាំក្រោយឲ្យបានត្រឹមត្រូវដើម្បីធានាពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។​  ប៉ុន្តែលោក​នាយករដ្ឋមន្ត្រីះហ៊ុន សែន​ បដិសេធម្តងហើយម្តងទៀតថា នេះ ជាការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិសុខ ស្ថិរភាព និង សន្តិភាពនៅកម្ពុជា។ លោកហ៊ុន សែន នៅពេលនេះហាក់ បីដូចជាមិនសូវញញើតលោកខាងលិចឡើយ ហើយលោកថែមទាំងវាយប្រហារដោយពាក្យ សំដី ទៅលើសហរដ្ឋអាមេរិកទៀតផង។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកកម្រនឹងឆ្លើយតបនឹងហ៊ុន សែនភ្លាមៗ វិញណាស់ ដោយអាមេរិកចាត់ទុកលោក ហ៊ុន សេនជា កូនក្មេងម្នាក់ ប៉ុណ្ណោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger