ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បញ្ជាក់នៅថ្ងៃនេះថា ក្រុម ការងារបានបើកតំបន់សុវត្ថិភាព ដើម្បីរកគ្រាប់ទីពីរ ដោយថាមេឃកំពុងរាំងភ្លៀង ងាយស្រួល ក្នុងការរាវរក។
លោក ហេង រតនា បន្តថា ក្រុមការងារក៏បានសម្របសម្រួលឲ្យពុទ្ធបរិស័ទ្ធប្រារព្ធពិធីចេញវស្សា នៅពេលព្រឹកព្រលឹម និងពលរដ្ឋដែលបានជម្លៀសចេញពីទីតាំងប្រតិបត្តិការ វិលត្រឡប់មក ផ្ទះ សម្បែងវិញនៅម៉ោង៣រសៀល។ លោកសង្ឃឹមថានឹងបញ្ចប់ប្រតិបត្តិការនេះក្នុងរយៈ ពេលបី ថ្ងៃទៀត។
លោក រតនា បញ្ជាក់ពីការបោសសម្អាតគ្រាប់បែកគីមីនេះថាមានបីដំណាក់កាល ទីមួយយក គ្រាប់ ចេញពីទីតាំងដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ទីពីរចុះវាយតម្លៃផលប៉ះពាល់ និងទីបី ការងារ បន្សាបសារធាតុគីមី។
កាលពីខែកុម្ភៈ ឆ្នាំ២០១៧ គ្រាប់បែកគីមីចំនួន២គ្រាប់ ប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ត្រូវបានមន្ត្រីជំនាញរបស់ CMAC រកឃើញចំនួន ២ទី តាំងជិតគ្នា គឺក្នុងសាលាបឋមសិក្សាគគីរ និងវត្តគគីរ ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្ត
ស្វាយរៀង។
មួយរយៈកាលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាញឹកញាប់ឲ្យអាមេរិកទទួលខុសត្រូវចំពោះសព្វាវុធដែលបន្សល់ទុកពីសម័យសង្គ្រាមទាំងនេះ។ ស្ថានទូតអាមេរិកនៅភ្នំពេញពន្យល់ថា អាមេរិកបានផ្តល់ជំនួយ ជាង១៦០លានដុល្លារដល់កម្ពុជា សម្រាប់លុបបំបាត់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលទំលាក់ដោយអាមេរិកនៅភាគខាងកើតប្រទេស កម្ពុជា ហើយពាក់កណ្តាលនៃជំនួយអាមេរិកនេះសម្រាប់ធ្វើការដោះមីនសូវៀត វៀតណាម និងចិន នៅភាគខាងលិចប្រទេសកម្ពុជា ផងដែរ។ ចំនុចនេះ អាមេរិកចង់បញ្ជាក់ថា បើទោះបីខ្លួន មិនបាន គប់គ្រាប់មីន នៅភាគខាងលិចនៃប្រទេសកម្ពុជា ក៏ខ្លួនជួយថវិកាសម្រាប់បោសសម្អាត គ្រាប់ដ៏ ប្រល័យទាំងអស់នោះដែរ៕
0 comments:
Post a Comment