សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 12, 2023

លោក ហ៊ុន សែន នឹងរបូតខោ បើសិនវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD មិនព្រមសុំទោសនៅ​ថ្ងៃ​ស្អែក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងរបូតខោក្នុងរបស់លោក ប្រសិនបើវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នៅតែចចេសមិនព្រមសុំទោសតាមការចង់បានរបស់លោកនិងកូនប្រុសច្បង លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន សែនបាន​ព្រមាន​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា លោកនឹង​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នៅ​ត្រឹម​វេលា​ម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ស្អែក ប្រសិន​បើ​វិទ្យុនេះ មិន​ព្រម​សូមទោស។ 

ការ​ព្រមាន​នេះ បន្ទាប់ពី​លោកបាន​ស្នើសុំ​ឱ្យ​វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) សូមទោស​ជា​សាធារណៈ ក្រោយពី​ផ្សាយ​ព័ត៌មាន​ថា "លោក ហ៊ុន ម៉ាណែត បាន​ចុះហត្ថលេខា ជំនួស​ឪពុក​លើ​ឯកសារ​ផ្តល់​ជំនួយ​ទៅឱ្យ​ប្រទេសតួគី​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី"។

វិទ្យុសំឡេង​ប្រជាធិបតេយ្យ VOD គឺជា​វិទ្យុ​ឯករាជ្យ​ចុងក្រោយ​ដែល​កំពុង​មានវត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ខំត្រដរ​រស់​ក្រោយ​ពី​យុទ្ធនាការ​បិទ​វិទ្យុ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូចជា វិទ្យុ​អាស៊ីសេរី (RFA) និង​កាសែត​ឌឹខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ឆ្នាំ២០១៧ ជាដើម។

លោក ហ៊ុន សែនក៏បានស្នើឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD នៅព្រឹកថ្ងៃចន្ទ ទី ១៣ វេលាម៉ោង១០.០០នាទីផងដែរ។

លោក ហ៊ុន សែនបញ្ជាក់ថា "ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម២៤ម៉ោង គឺកំណត់ត្រឹមម៉ោង10.00 នាទីព្រឹកថ្ងៃ១៣ កុម្ភៈ ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើន និងអន្ទន់វែងឆ្នាំងវែង ខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង10.00នាទីថ្ងៃទី១៣ កុម្ភៈ២០២៣ ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស"។

លោក ហ៊ុន សែន បន្តថា"ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ»។

លោក ហ៊ុន សែនក៏បានបញ្ជាក់បន្ថែមដែរថា ស្អែកនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទី ហើយត្រូវធ្វើកិច្ចការនេះឲ្យបានព្រោះទាំងរូបលោក, លោក ស ខេង, លោក ទៀ បាញ់ និង លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នឹងទៅទស្សនកិច្ចនៅឡាវជាមួយគ្នា។

សូមបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ អ្នកគ្រប់គ្រងវិទ្យុសម្លេងប្រជាធិបតេយ្យ VOD រក្សាភាពស្ងៀមស្ងាត់ហើយមិនខ្វល់នឹងការព្រមានរបស់លោក ហ៊ុន សែននេះទេ។

គួរសង្កេតផងដែរនូវការព្រមានរបស់លោក ហ៊ុន សែនដែលកាលពីម្សិលមិុញលោក បញ្ជាឲ្យលោក គី តិច មេធាវីរបស់លោករៀបចំពាក្យបណ្តឹងប្តឹងវិទ្យុ VOD ទៅតុលាការ ប្រសិនបើ វិទ្យុឯករាជ្យមួយនេះមិនព្រមសុំទោសលោកតាមការចង់បានរបស់លោក និងកូនប្រុសច្បង។ ដូច្នេះលោក ហ៊ុន សែននឹងរបូតខោនៅថ្ងៃស្អែកជាមិនខាន ពីព្រោះវិទ្យា VOD មិនសុំទេ ហើយលោក ហ៊ុន សែនក៏មិនហ៊ានប្តឹង VOD ទៅតុលាការ ដែរ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger