ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ មករា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី បានទាមទារទៅគេហទំព័រលក់ផលិតផលដែលមានទីតាំងនៅសហរដ្ឋអាមេរិកនេះឲ្យដកចេញពីគេហទំព័រជាបន្ទាន់នូវផលិតផលដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ និងកិត្យានុភាព កម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះសរសេរថា៖ «វាមិនមែនជាការចាំបាច់ទេក្នុងការទទូចលើចរិតលក្ខណៈថោកទាប នៃការប្រើប្រាស់នេះហើយការផ្សព្វផ្សាយផលិតផលដែលបង្កភាពអាម៉ាស់ ទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់» ។
ប្រតិកម្មរបស់កម្ពុជានាពេលនេះធ្វើឡើងបន្ទាប់ពីមានការចែកចាយតគ្នាពីការផ្សព្វផ្សាយលក់ផលិតផលតាមគេហទំព័រ Amazon នូវផលិតផលនៅក្នុងបន្ទប់ទឹកនេះមានរូបប្រាសាទ និងទង់ជាតិ កម្ពុជា៕
0 comments:
Post a Comment