Wednesday, April 09, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, May 7, 2019

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ផ្ញេីព្រះរាជសារថ្វាយព្រះពរស្តេចថៃថ្មី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឫទ័យ ថ្វាយព្រះរាជសារអបអរសាទរថ្វាយ ព្រះករុណា ព្រះបាទសម្តេច មហាវិជ្ជរ៉ាឡុងកន ក្នុងឱកាសនៃព្រះរាជពិធីយាងគ្រង ព្រះបរមសិរីរាជ្យសម្បត្តិជា ព្រះមហាក្សត្រថៃ។ នេះបើតាមព្រះរាជសារដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក តាំងពីល្ងាច ថ្ងៃ ទី៦ ខែឧសភា ឆ្នាំ២០១៩នេះ។
ជាការកត់ម្គាល់ ព្រះមហាក្សត្រខ្មែរ មិនសូវមានអំណាចក្នុងចំណោមពួកមន្ត្រី នៃរាជរដ្ឋាភិបាល ខ្មែរដូចស្តេចថៃ ដែលមានអំណាចលើសលប់លើក្រុមមន្រ្តីថៃគ្រប់ជាន់ថ្នាក់។  ទោះបីជាយ៉ាងណា ក៏ស្តេចខ្មែរ មានមហិទ្ធឬទ្ធិជាងស្តេចថៃដែរ។ ហើយស្តេចថៃនិងរាជវង្សរបស់ថៃតែងតែបង្ហាញ គារវកិច្ចចំពោះស្តេចខ្មែរ។

សូមជម្រាបថា ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិជ្ជិរ៉ាឡុងកន ទើបតែបានឡើងគ្រងរាជ្យពេញ បរិបូណ៌ តាមទំនៀមទម្លាប់ប្រពៃណីថៃ នៅក្នុងព្រះរាជពិធី រាជាភិសេកដ៏អធិកអធម៌មួយ ដែល បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅ ហើយត្រូវបញ្ចប់នាថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

បើតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន គឺជាព្រះមហាក្សត្រតាំង តែពីឆ្នាំ២០១៦ មកម្ល៉េះ ប៉ុន្តែដោយសារតែប្រទេសថៃត្រូវការពេលវេលា កាន់ទុក្ខថ្វាយអតីត ព្រះមហាក្សត្រ និងការរៀបចំបោះឆ្នោតសកលថែមទៀតនោះ ទើបព្រះរាជពិធីឡើងគ្រង រាជសម្បត្តិ ត្រូវពន្យារពេលមដល់ដើមខែឧសភានេះ៕



0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger