Wednesday, April 16, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, April 8, 2020

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Milk Pompeo សម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញ ទៅមក ក្នុងគ្រារីករាលដាលកូវីដ១៩

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៨៖០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Milk Pompeo រដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយសម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក នៃការប្រឆាំងនឹងការរីករាលដាលពេញពិភពលោក នៃ COVID-19។ នេះបើតាម សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិប្តតិការអន្តរជាតិ។
នៅក្នុងកិច្ចសន្ទនានោះ លោក Pompeo អរគុណកម្ពុជា ចំពោះការជួយសង្រ្គោះអ្នកធ្វើដំណើរលើ នាវាកំសាន្ត Westerdam ហើយសម្តេចអរគុណអាមេរិកចំពោះជំនួយ និងកិច្ចសហការពីសំណាក់ អ្នកជំនាញការ នៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតអាមេរិក ក៏ដូចជាចំពោះទឹកប្រាក់ ២លានដុល្លារ សម្រាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ។
សម្តេចបន្តថា «ជាមួយនឹងការអះអាងថា អាមេរិកនឹងបន្តជួយគាំទ្រដល់កិច្ចប្រឹងប្រែងនានា ដើម្បី សុខភាព សុវត្ថិភាពស្តីពីអធិបតេយ្យជាតិ គាំទ្រគ្រប់ទម្រង់ នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ របស់ ASEAN ហើយបញ្ជាក់ពីសារសំខាន់ នៃសេរីភាព ក្នុងការបញ្ចេញមតិ ទោះជាមតិនោះខុស គ្នាក៏ដោយ។ ទាក់ទងនឹងក្របខណ្ឌអាស៊ាន-អាមេរិក សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកអំពី តួនាទីដ៏សំខាន់របស់អាមេរិកក្នុងតំបន់ និងពីការពេញចិត្តចំពោះវិភាគទាន និងសារសំខាន់របស់ អាមេរិក ក្នុងការកាត់បន្ថយគម្លាត រវាងប្រទេសនានា ក្នុងតំបន់មេគង្គក្រោម និងសមាជិកអាស៊ាន ផ្សេងទៀត»។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះវិភាគទានដែលក្រុមអ្នកស្ម័គ្រចិត្តរបស់អាមេរិក Peace Corps Volunteers បានផ្តល់ដល់សង្គមកម្ពុជា ហើយដែលនេះជាការជំរុញទំនាក់ទំនង ល្អរវាងប្រជាជន និងប្រជាជនផងដែរ។
សម្តេច និងលោក Pompeo បានចែករំលែកសមានចិត្តក្រៀមក្រំទៅវិញទៅមក ចំពោះគ្រួសារជន រងគ្រោះទាំងឡាយនៅអាមេរិក និងតំបន់អាស៊ី ដោយសារ COVID-19។ ស ម្តេចបានផ្តាំផ្ញើការ គាំទ្ររបស់សម្តេចជូនចំពោះ លោកប្រធានាធិបតី Trump ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺ COVID-19 ហើយ លោក Pompeo ក៏បានអរគុណសម្តេចចំពោះការអញ្ជើញលោកមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលា សមស្រប៕

0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger