អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានចាត់ទុកថា ការថ្លែងបែបនេះ គឺជាការប្រព្រឹត្តផ្ទុយទៅ នឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំ
នៃប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ គ្រប់វិស័យ
ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព៧០ឆ្នាំរបស់
ខ្លួននៅក្នុងឆ្នាំនេះ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានធ្វើឡើងបន្ទាប់ពី អគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក Patrick
Murphy ដែលបានចូលស្ដាប់សវនាការ លោក កឹម សុខា ពីម្សិល មិញ
បានលើកឡើងថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញាបានលើក ឡើងនូវរឿងមិនពិតដែលត្រូវបានប្រឌិតរឿងទាក់ទងនឹងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានលើកឡើងថា ការថ្លែងយោបល់បែបនេះ គឺជាការធ្វើ ឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា
ដែលជាស្ថាប័នឯករាជ្យនិងដាច់ដោយឡែក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
និងជាការបង្ហាញឲ្យឃើញពី ឥរិយាបទគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជា
ដែលជាប្រទេសម្ចាស់ផ្ទះ។
យោងតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ
ការបញ្ចេញយោបល់បែបនេះ គឺជាការរំលោភបំពាន លើមាត្រាទី៤១ នៃអនុសញ្ញាទីក្រុងវីយ៉ែន
ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
ដែលគ្រប់អ្នកការទូតតំណាងមកពីប្រទេសនានា ទោះបី ប្រទេសនោះជាប្រទេសធំ ឬតូច ត្រូវតែគោរពឲ្យបានពេញលេញ។
នេះបើតាមអ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា៕
0 comments:
Post a Comment