ក្រោយពីសាងផ្នួសមុខភ្លើង ដើម្បីឧទ្ទិសកុសលជូនអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាជីដូនបង្កើត,
ភិក្ខុ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ
បាននិមន្តបិណ្ឌបាតនៅតាមភូមិ ក្នុងស្រុកកំណើត នាខេត្តត្បូងឃ្មុំ
ជាមួយព្រះ សង្ឃដទៃទៀត។
បើតាមហ្វេសប៊ុក (Facebook)
របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
បានបង្ហោះ រូបភាពភិក្ខុ ហ៊ុន ម៉ាណែត ដោយភ្ជាប់នឹងខ្លឹមសារថា៖ «ភិក្ខុ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាតតាម ភូមិ នៅស្រុកកំណើត ក្នុងរយៈពេលនៃការបួសមុខភ្លើង
ជូនជីដូនបន្ទាប់ពីទទួលមរណកាលទៅ»។
សូមបញ្ជាក់ថា
អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានដែលជាមាតាបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក
ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ
និងត្រូវបានបញ្ចុះនៅវេលាម៉ោង ៣៖៣៣នាទីរសៀលថ្ងៃម្សិលមិញ នៅឯស្រុកកំណើតក្នុងភូមិទី២
ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕
0 comments:
Post a Comment