សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, October 11, 2017

លោកហ៊ុន សែនប្រកាសរំលាយគណបក្សសង្គ្រោះជាតិចោល ក្នុងពេលដ៏ខ្លី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយនៅពេលដ៏ ខ្លីខាងមុខនេះ ដោយថា​កា​ររំលា​យគណបក្សប្រឆាំងនេះ កម្ពុជានឹងក្លាយជាឋានសួគ៌នៃប្រជាធិប តេយ្យ។
លោក ហ៊ុន សែន ក្នុងពិធីជួបជាមួយកម្មករ ក្នុងរាជជានីភ្នំពេញ ​នាថ្ងៃទី១១​ខែតុ​លា​នេះ បានថ្លែង ដោ​យមិន​បញ្ចេញឈ្មោះថា គណបក្សមួយ នឹងត្រូវរំលាយនៅពេលខាងមុខដ៏ខ្លីនេះ។ បើទោះបីជាលោកមិនបញ្ចេញឈ្មោះ ក៏គេដឹងថាលោកនិយាយសំដៅទៅលើគណបក្ស សង្គ្រោះ ជាតិដែរ ដោយសារគណបក្សនេះកំពុងរងបណ្តឹងពីក្រសួងមហាផ្ទៃទៅតុលាការកំពូលសុំ ឲ្យ រំលាយគណបក្សប្រឆាំងដ៏ធំនេះចោល។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «សូមបញ្ជាក់ បើរំលាយបក្សមួយ បក្ស៥ទៀត ចូលជំនួយ។ បានសេចក្តីថា ពីបក្ស២ ដល់បក្ស៦នៅក្នុងសភា នេះវានឹងកើតមិនយូរប៉ុន្មាន នៅពេលខាងមុខ
នេះ។ ព្រឹកមិញនេះ ឃើញសារព័ត៌មានចុះផ្សាយអំពីការកែច្បាប់មួយចំនួន។ ព្រោះនៅកម្ពុជា មានគណបក្សនយោបាយរាប់សិប វាជាឋានសួគ៌លោកកិយនៃបក្សនយោបាយ ហើយវាក៏ជា ឋានសួគ៌ នៃអង្គការក្រៅរដ្ឋាភិបាលដែរៗ។ យើងបានខិតខំនូវការជំនះ រាល់ការលំបាក។ អ៊ុនតាក់ ចាយលុយ២ពាន់លានដុល្លារសហរដ្ឋអាមេរិក មិនអាចរំលត់ភ្លើងសង្គ្រាមនៅកម្ពុជាបានទេ។ យើង ត្រូវប្រឹងប្រែងដោយខ្លួនឯង ដើម្បីបង្រួបបង្រួមជាតិ តាមនយោបាយឈ្នះៗ»
បើទោះបីជា លោក ហ៊ុន សែន ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែនៅសប្តាហ៍មុន ក្រសួង មហា ផ្ទៃ​បា​នប្តឹងទៅតុលាការកំពូល សុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងទៅលើបទចោទ ប្រ​កាន់មេ​ដឹក​​នាំ​​បក្សប្រឆាំងលោក កឹម សុខាថា ក្បត់ជាតិ
ក្នុងពិធីនោះដែរ លោក ហ៊ុន សែន ក៏បានរិះគន់អង្គការសហប្រជាជាតិផងដែរ ទាក់ទិនទៅនឹង  ការ​គាំ​ទ្រ​ខ្មែ​​រក្រហម ឲ្យគ្រប់គ្រងអាស​នៈ​កម្ពុ​ជា​​ នៅអង្គការសហ​ប្រជាតិ ​អំឡុងឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៩១ ពេល​​ដែ​ល​​​ភាគីខ្មែរ ទាំង៤កំពុងមានជម្លោះ ដោយថា ការគំាំទ្រនោះ ជារឿងដ៏អាម៉ាស់ មួយរបស់អ​ង្គកា​រស​ហប្រ​ជា​ជាតិ។
លោកថា៖ «ថ្ងៃ២៣ខែតុលា កិច្ចព្រមព្រៀងប៉ារីសជិតមកដល់ហើយ ខ្ញុំគិតថា រាប់ទាំងអង្គការសហប្រជាជាតិ ជាការគួរឲ្យអាម៉ាស់ណាស់ ដែលបានបន្តឲ្យរបបប្រល័យពូជសាសន៍អង្គុយ នៅអង្គការសហ​​ប្រជា​​ជាតិតាំពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១ នៅពេល ដែលក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ចូលទៅកាន់កាប់អាសនៈនៅទីនោះ»
មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្មី លោក សុន ឆ័យ បានទេនៅ ថ្ងៃនេះ ដើម្បី សុំការឆ្លើយតបនឹងលោកហ៊ុន សែនដែល ប្រកាសរំលាយគណបក្សសង្គ្រោះជាតិនៅពេលខាង មុខដ៏ខ្លី​៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger