សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, October 7, 2017

តំណាងរាស្ត្របក្សប្រឆាំងនៅក្នុងប្រទេសអាចចូលប្រជុំសភា នៅសប្តាហ៏ក្រោយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ក្រុមតំណាងរាស្ត្របក្សប្រឆាំង ថតជុំគ្នាមុនពេលលោកហ៊ុន សែនចាប់លោក កឹម សុខា
កាលពីយប់ថ្ងៃ ទី ៣ កញ្ញា កន្លងទៅនេះ។

ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអះអាងថា តំណាងរាស្ត្រជាងពាក់កណ្តាល ដែល មិនទាន់​ចេញទៅក្រៅ​ប្រ​​ទេ​ស នឹងពិចារណាចូលប្រជុំសភា នៅសប្តាហ៍ក្រោយ បើទោះបីលោក នាយករដ្ឋមន្ត្រី​ហ៊ុន សែនចាប់លោកកឹម សុខាប្រធានគណបក្សប្រឆាំងនេះ វ៉ៃខ្នោះ មិនស្រណោះ គោលការណ៏លទ្ថីប្រជាធិបតេយ្យក៏ដោយ។
បើអនុវត្តតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ ១០០%នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនអាចចាប់លោកកឹម សុខាវ៉ៃខ្នោះទាំងកណ្តាលអធ្រាត្រ​ នៃថ្ងៃ ទី ៣ កញ្ញា ទាំងមានអភ័យ ឯ​កសិទ្ធិសភាបែបនេះបានទេ។ លោកហ៊ុន សែនត្រូវរត់រករដ្ឋសភាឲ្យជួយដកអភ័យ ឯកសិទ្ធិសភា របស់លោក កឹម សុខាឲ្យបានរួចរាល់ជាមុនសិន។
ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំង លោក​ សុន ឆ័យអះអាងនៅថ្ងៃនេះថា ដើមសប្តាហ៏ក្រោយ លោកនឹងកោះប្រជុំតំណាងរាស្ត្រនៅសេសសល់ក្នុងប្រទេសទាំងអស់ ហើយលោកថាបើកិច្ចប្រ​ជុំ​ក្រុ​មអ្ន​ក​​តំ​ណាងរាស្ត្ររបស់លោក នៅដើមសប្តាហ៍ក្រោយនោះ គ្មានអ្វីប្រែប្រួលទេគឺ គណ​បក្ស​ប្រឆាំ​ង នឹង​​ចូល​​ប្រ​ជុំសភា ជាមួយតំណាងរាស្ត្របក្សកាន់អំណាចដែរ។
លោកបញ្ជាក់ថាតំណាងរាស្ត្រនៅក្នុងប្រទេសសព្វថ្ងៃ នៅសល់ប្រហែល៣០នាក់ដែរ ហើយអ្នកដែលចេទៅក្រៅប្រទេសគឺមានការងារផ្ទាល់ខ្លួនទេ។
លោកសុន ឆ័យបន្តថា បើទោះបីយ៉ាងណាក៏ដោយក៏គណបក្សសង្គ្រោះជាតិនៅមានតំណាងរាស្ត្រអាចទៅចូលរួមប្រជុំបាន
ការប្រកាសរបស់លោក សុន ឆ័យបែបនេះ ខណះអគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹង
ថា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា សភានឹង​បើ​កសម័​យប្រ​​ជុំ​ ពិភាក្សាលើសេចក្តីព្រាងច្បាប់ វិសោធន​កម្មមាត្រា​ច្បាប់​មួ​យចំនួន និងបង្ហាញរបាយ​ការណ៍ស្តី​ពីសកម្ម​ភា​ព​ រប​ស់​​​រដ្ឋ​សភា ចន្លោះសម័យប្រជុំរដ្ឋសភា លើទី៨ និងទី៩ នីតិកាលទី៥នេះ។
កន្លងទៅគណបក្សប្រឆាំងធ្លាប់ធ្វើពិហិការ មិនចូលប្រជុំសភា ទាក់ទិនទៅនឹងការស្នើសុំធ្វើ​វិសោ​ធន​កម្ម​ច្បាប់ស្តីពីគណបក្សនយោបាយ ដ៏ចម្រូងចម្រាស ដែលស្នើឡើងដោយ លោក​នាយ​ក​រដ្ឋម​ន្ត្រី ហ៊ុន សែន និងការធ្វើពិហិការ មិនចូលរួមប្រជុំ ជាមួយតំណាងរាស្ត្របក្សកាន់អំណាច ដែល បើកផ្លូវ ឲ្យតុលា​ការបន្តនីតិ​វិធីឃុំខ្លួន ប្រធានរ​បស់ខ្លួនលោក កឹម សុខា ទាំង​មាន​អភ័យ​​​ឯក​សិ​ទ្ធិ​សភាជាដើម៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger