អង្គការ Global Witness និង អង្គការ Human Rights Watch បានថ្កោល ទោស
រដ្ឋាភិបាលកម្ពុជា ផ្ទួនៗគ្នា។
កាលពីថ្ងៃសុក្រម្សិលមិញ ក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីសុំ រំលាយគណបក្សប្រសង្គ្រោះជាតិ
យោងទៅលើភស្ដុតាងវីឌីអូឃ្លីបចំនួន៣
និងភស្ដុតាងមួយចំនួន ទៀត ដែលក្រសួងចោទថា
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម
សុខា បានឃុបឃិតជា មួយបរទេស និងជំរុញឲ្យមានចលនាបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល
ដោយថា បានជ្រកក្រោម ពាក្យស្លោកនយោបាយ
«ការផ្លាស់ប្ដូរជាវិជ្ជមាន»
ដើម្បីបំផុសបំផុល ឲ្យប្រជាពលរដ្ឋ ស្អប់ រដ្ឋាភិបាលបច្ចុប្បន្ន។
បន្ទាប់ពីដាក់ពាក្យបណ្ដឹងនោះ
អង្គការអន្តរជាតិចំនួនពីរ គឺអង្គការ Global
Witness និងអង្គការ Human Rights watch បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលដឹក នាំដោយលោក
ហ៊ុន សែន
។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights
watch លោក Phil Robertson បានចេញ សេចក្តីថ្លែងការណ៍លើកឡើងថាការបកស្រាយរបស់រដ្ឋាភិបាលជុំវិញករណីប្រធានគណបក្ស ប្រឆាំងលោក កឹម
សុខា កំពុងដឹកនាំបដិវត្តន៍ពណ៌គឺជាផ្នែកមួយផ្សេងទៀតនៃការជំរុញខាង នយោបាយ ប្រជាភិថុតិដើម្បីបង្ហាញពីភាពត្រឹមត្រូវចំពោះការបង្ក្រាបលើអ្នកដែលហ៊ានរិះគន់ រដ្ឋាភិបាល។
លោក Phil Robertson បន្តថាការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិគឺអាចទៅរួចព្រោះ តុលាការជាន់ខ្ពស់ត្រូវបានគ្រប់គ្រងដោយបក្សកាន់អំណាច ហើយចៅក្រមនឹងអនុវត្តយ៉ាងច្បាស់លាស់តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ដែលចង់បង្ហាញដល់ពិភពលោកតាមរយៈ “ការផ្លាស់ប្តូរខ្លួនឯងទៅជាអ្នកផ្តាច់ការមួយ” ។
មន្ត្រីស្រាវជ្រាវនៃអង្គការ Global Witness អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) ឲ្យដឹងថាការប៉ុនប៉ងរំលាយគណបក្សប្រឆាំងនៅកម្ពុជា ជាការផ្តួចផ្ដើមពីក្រុមអ្នកមានអំណាច
និងមានទ្រព្យ ដែលជាជនពុករលួយ
មួយក្ដាប់តូច ដើម្បីបន្តក្រាញអំណាច
និងរក្សាទ្រព្យសម្បត្តិ
ដែលធ្វើឲ្យរងទុក្ខ ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) បន្តថាសហគមន៍អន្តរជាតិ មិនអាចព្រងើយកន្តើយ
និង ឈរឱបដៃមើល ប្រទេសកម្ពុជា
ដែលរអិលធ្លាក់ទៅក្នុងជ្រោះ
នៃរបបផ្ដាច់ការបែបនេះបាននោះទេ។
ដូច្នេះ ប្រទេសម្ចាស់ជំនួយ
និងដៃគូពាណិជ្ជកម្មរបស់កម្ពុជា
ត្រូវបង្ហាញឥទ្ធិពល ដើម្បីជួយអន្តរាគមន៍ក្នុងរឿងនេះ។
អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) បន្ថែមថា «ការថ្កោលទោសអន្តរជាតិពីការវាយប្រហាររបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង
ប្រព័ន្ធផ្សព្វផ្សាយសេរី និង សង្គមស៊ីវិល ហាក់មិនមាន ប្រសិទ្ធភាព។
អំណាចទឹកលុយមានឥទ្ធិពលជាងពាក្យសម្ដី។ ដូច្នេះមានតែការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ
ទើបអាចមានប្រសិទ្ធភាពខ្ពស់។»
តំណាងអង្គការអន្តរជាតិទាំងពីរបានជំរុញសហគមនអន្តរជាតិ និងម្ចាស់ជំនួយមានសហរដ្ឋ អាមេរិក
សភាពអឺរ៉ុប និងជប៉ុនពិចារណាកាត់ជំនួយផ្សេងៗ ទាំងជំនួយបច្ចេកទេសក្នុងការរៀបចំការបោះឆ្នោត
និងដាក់ទណ្ឌកម្មជាបន្ទាន់
ទៅលើរដ្ឋាភិបាល
ដើម្បីបង្ខំឲ្យបញ្ឈប់ការនាំប្រទេសកម្ពុជាទៅរកភាពផ្ដាច់ការដូច្នេះ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានសហគមន៍អន្តរជាតិឲ្យបញ្ឈប់
ការ ជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
ដោយលោកថា រដ្ឋាភិបាលធ្វើកិច្ចការរបស់ខ្លួននាពេល បច្ចុប្បន្ននេះ
គឺជាការអនុវត្តន៍ច្បាប់ ដើម្បីការពារសន្តិភាព និងស្ថេរភាពសង្គមតែប៉ុណ្ណោះ។
នៅពេលនេះ
មន្ត្រីគណបក្សសង្គ្រោះជាតិសំខាន់ៗ បានកំពុងគេចខ្លួនទៅនៅក្រៅប្រទេសជិត អស់ហើយ
ក្រោយពីលោក កឹម សុខាត្រូវបានចាប់ខ្លួនមក៕
0 comments:
Post a Comment