សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 16, 2023

ប្រមុខរដ្ឋស្តីទី សាយឈុំរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែកុម្ភៈលោកសាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយស ជូន លោក ហ្វ្រាំងវា៉ល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ អមដំណើរទាំងអស់ ដែលពិធីនេះធ្វើឡើង នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។


ក្នុងពិធីលៀងសាយ ភោជន៍ក៍មានការអញ្ជើញចូលោក ហេង សំរិន ប្រធានរដ្ឋសភាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឥស្សរជនជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ។


ថ្លែងសន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍នេះ ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច លោកសាយ ឈុំ បានសម្ដែងនូវសេចក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ ដែលបានជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅបំពេញទស្សនកិច្ចជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះលោកបានថ្លែងថា ផ្អែកលើប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៦៧ ពុំធ្លាប់មានឥស្សរជនជាន់ខ្ពស់ថ្នាក់ប្រធានាធិបតីរបស់អាឡឺម៉ង់ មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាទេ មកទល់ពេលនេះ។ លោកប្រធានាធិបតី គឺជាឥស្សរជនទី១ នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការជាប្រវត្តិសាស្ត្រ នៅកម្ពុជានៅថ្ងៃនេះ។


សម្តេចលោកបានថ្លែងថា ទស្សនកិច្ច របស់លោកប្រធានាធិបតីបានឆ្លុះបញ្ចាំង អំពីការយកចិត្ត ទុកដាក់ ជាមួយមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ លោក និងលោកជំទាវទី១ ក៏ដូចជាប្រជាជនអាល្លឺម៉ង់ចំពោះប្រជាជនកម្ពុជា។ ទស្សនកិច្ចនេះ ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ថែរក្សាពូនជ្រុំចំណង មិត្តភាពដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រជាជន និងប្រទេសទាំងពីរឈានទៅកាន់ កម្រិតថ្មីមួយទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសយើង ទាំងពីរលោកបានបន្តថា ប្រជាជនកម្ពុជា ស្គាល់ប្រទេសអាល្លឺម៉ង់ច្បាស់ និងមានមនោសញ្ចេតនាស្រលាញ់ ដោយជ្រាលជ្រៅ ជាមួយប្រជាជនអាល្លឺម៉ង់ ជាយូរណាស់មកហើយ។អាស្រ័យហេលោកសូមលើកទឹកចិត្តដល់ រដ្ឋាភិបាលទាំងពីរ មេត្តាខិតខំជំរុញការផ្លាស់ប្ដូរ រវាងប្រជាជននិងប្រជាជន បានកាន់តែទូលំទូលាយទៅវិញទៅមក និងសូមលើកទឹកចិត្ត ដល់រដ្ឋាភិបាលទាំងពីរ ខិតខំបន្ថែមទៀត នៅក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ដើម្បីកំណើនសេដ្ឋកិច្ចរួម ប្រកបដោយវឌ្ឍនភាព។


នៅក្នុងសន្ទរកថាលោក ប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាឡឺម៉ង់ ដែលបានជួយផ្ដល់ជំនួយ សម្រាប់ការបោស សំអាតមីននៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។ បន្ថែមពីលើនេះ ក្នុងស្មារតីជំនួយមនុស្សធម៌កម្ពុជា បានជួយបណ្ដុះបណ្ដាល អ្នកដោះមីន មកពីប្រទេសអ៊ុយក្រែន ក្រោមកិច្ចសហការជាមួយប្រទេសជប៉ុន។ ដូច្នេះជំនួយរបស់អាល្លឺម៉ង់សម្រាប់ការបោសសម្អាតមីនពិតជាមានតម្លៃយ៉ាងធំធេង។


ជាមួយលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រៅបំផុត ចំពោះរដ្ឋាភិបាលនិងប្រជាជន អាល្លឺម៉ង់ ដែលបានផ្ដល់ជំនួយអភិវឌ្ឍន៍ដ៏ធំធេង ចាប់តាំងពីឆ្នាំ១៩៩៤ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិ វឌ្ឍសង្គមសេដ្ឋកិច្ចលោកប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះ កិច្ចពិភាក្សា រវាលោកផ្ទាល់ ជាមួយនឹងលោកប្រធានាធិបតីក៏ដូចជាកិច្ចពិភាក្សា រវាងលោកប្រធានាធិបតី ជាមួយឹងលោកនាយករដ្ឋមន្ត្រី ប្រកបដោយលទ្ធផលផ្លែផ្កា ដ៏ត្រចះត្រចង់ ក្រោមស្មារតីមិត្តភាព ដ៏ជ្រាលជ្រៅ ស្និទ្ធស្នាលបំផុត។


ដោយឡែក លោកប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ថា លោកមានសេចក្តីរីករាយណាស់ ដោយលោកជាប្រធានាធិបតីសហព័ន្ធអាឡឺម៉ង់ទីមួយ ដែលបានមកធ្វើទស្សនកិច្ចនៅ ក្នុងប្រទេសកម្ពុជា ហើយមានឱកាសមកស្គាល់មកដឹងអំពីទឹកចិត្ត និងដួងព្រលឹងជាតិ របស់ប្រទេសកម្ពុជា។


លោកបានថ្លែងអំណរគុណផងដែរ ចំពោះការទទួលរាក់ទាក់ របស់លោកមកចងប្រមុខរដ្ឋស្តីទី ក៏ដូចជាថ្នាក់ដឹក នាំកម្ពុជាទាំងអស់។ លោកបានបញ្ជាក់ទៀតថាកាលពីថ្ងៃទី១៤ខែកុម្ភៈ ម្សិលមិញនេះ លោក និងលោកជំទាវបានទៅទស្សនាស្នាដៃ បន្សល់ទុកមក ដ៏គួរឲ្យចាប់អារម្មណ៍ នៃអាណាចក្រអង្គរ ហើយស្នាដៃទាំងនោះ មើលទៅគួរឲ្យរំភើបជាខ្លាំងមានលក្ខណៈវិសេសវិសាល។ ប្រទេសអាល្លឺម៉ង់ បានឧបត្ថម្ភ ចំពោះការរក្សាប្រា សាទបុរាណនានា២៥ឆ្នាំមកហើយ។ លោកប្រធានាធិបតី និងអ្នកអភិរក្ស ដែលបានទទួលបានការបណ្តុះបណ្តាល ពី ក្រុមការងារអាល្លឺម៉ង់មួយក្រុម បានទៅទស្សនា និងសូមស្ងើចសរសើរចំពោះ ផ្ទាំងចម្លាក់ថ្មភក់ ដែលមាន ចំណាស់៩០០ឆ្នាំមកហើយនេះ។ ក្នុងថ្ងៃនោះដែរ លោកប្រធានាធិបតីក៏បានទៅស្គាល់ការងារដ៏សំខាន់ របស់ប្រតិបត្តិ ករសម្អាតមីនផងដែរ ដោយបានបញ្ជាក់ថា អាវុធប្រកបដោយល្បិចកលដ៏សាហាវនេះ វានៅតែជាគ្រោះថ្នាក់ដ៏ ធំចំពោះប្រជាពលរដ្ឋកម្ពុជា។ អាល្លឺម៉ង់បានផ្ដល់ការឧបត្ថម្ភដល់ការបោសសំអាតមីនជិត២៥ឆ្នាំមកហើយៗនិងហើយបន្តជួយទៀត។ អ្វី ដែលនាំឲ្យលោកចាប់អារម្មណ៍ជាខ្លាំងនោះ គឺប្រទេសកម្ពុជា បានផ្ដល់នូវចំណេះដឹងជំនាញដែលប្រមូលបានមកតាមរយៈរឿងខ្លោចផ្សារនេះទៅឲ្យប្រទេសដទៃទៀតជាពិសេសកម្ពុជាបានធ្វើការបណ្ដុះបណ្ដាលដល់ អ្នកបោសសម្អាតមីនដែលមកពីប្រទេសអ៊ុយក្រែនទៀតផង។


ជាមួយនេះ លោកប្រធានាធិបតីបានសម្ដែងនូវសេចក្តីរីករាយដោយសារប្រទេសអាល្លឺម៉ង់ និងប្រទេសកម្ពុជាបានពង្រីកភាពជាដៃគូគ្នាជាបន្តទៀត ដោយយើងពុំចាំបាច់ត្រូវតែមានមតិដូចគ្នា គ្រប់រឿងជានិច្ចនោះទេ ក៏ប៉ុន្តែយើង អាចធ្វើឲ្យការពិភាក្សាគ្នា ដែលប្រកបទៅដោយ ការគោរពឲ្យតម្លៃគ្នា និងដែលមានលក្ខណៈស្មោះត្រង់ រវាង អ្នកជាដៃគូនិងគ្នានោះកាន់តែស៊ីជម្រៅថែមទៀត។


លោកបានបន្តទៀតថា នៅក្នុងការពិភាក្សា គឺយើងពុំ មែនគ្រាន់តែផ្លាស់ប្តូរមតិគ្នា ត្រឹមតែកម្រិតនយោបាយ តែប៉ុណ្ណោះនោះទេ ទំនាក់ទំនង រវាងផ្នែកសេដ្ឋកិច្ចនិង សង្គម,ទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរក៏ជាកត្តាសំខាន់ផងដែរ។


ពិធីលៀងសាយភោជន៍ នេះបានប្រព្រឹត្តិទៅប្រកបដោយមនោសញ្ចេតនាស្និតស្នល





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger